ស្ថិតិថ្មីរបស់ Localytics បានឲ្យដឹងថា, Galaxy S III នៅតែពេញនិយមបើទោះជា iPhone 5បានបង្ហាញខ្លួនជាផ្លូវការនៅលើទីផ្សារក៏ដោយ។ ចាប់ពីថ្ងៃទី 1/8/2012, ការលក់ Galaxy S IIIបានកើនឡើងជាមធ្យម 9% រៀងរាល់សប្តាហ៍ក្នុងរយះពេល 2ខែជាប់គ្នា។ ទន្ទឹមនឹងនោះ ការទិញផលិតផលនេះ ក៏មានការកើនឡើងក្រោយពេលតុលាការកាត់ក្តីសំរេចថា Samsung រំលោភប័ណ្ណប៉ាតង់របស់ Apple (កើនឡើងដល់ 16% ក្នុងសប្តាហ៍ចន្លោះពីថ្ងៃទី 21/8 ដល់ 27/8)។

/

ក្នុងសប្តាហ៍ចន្លោះពីថ្ងៃទី4/9 ដល់ 10/9, ការលក់របស់ Galaxy S III មានការធ្លាក់ចុះពេលដែលApple ចាប់ផ្តើមធ្វើការចែកចាយ iPhone 5 (ពីថ្ងៃទី 12/9) ប៉ុន្តែតំរូវការបានកើនឡើងវិញយ៉ាងឆាប់រហ័ស។ បើតាមអ្នកជំនាញបានឲ្យដឹងថា Galaxy S III ទទួលបានជោគជ័យដោយសារតែHardware និងដំណើរការបានយ៉ាងល្អ។ ម៉្យាងទៀត Samsung មានផែនការយុទ្ធសាស្ត្រទីផ្សារ និងផ្សាយពាណិជ្ជកម្មមានប្រសិទ្ធិភាព ដែលបានធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍៕
 
ដោយ៖ សិលាប្រភព៖ k14