ថៃ ៖ បើទោះបីជាមិនបានបញ្ជាក់មូលហេតុអំពីការចាកចេញក៏ពិតមែន ប៉ុន្តែតារាសម្តែងថៃស្រី ២ ដួងបានប្រកាសចាកចេញពីទ្រនំចាស់ ។ ហើយតារាថៃទាំងពីរដួងនោះគឺនាង Mo Monchanok និងស្រីស្អាតរាងខ្ពស់ស្រលះគឺនាង Pancake ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

១. នាង Mo Monchanok

នាងបានសារភាពថា កុងត្រាជាមួយស្ថានីយ៍ ONE 31 នឹងផុតនៅក្នុងខែនេះ ។ តារាស្រីរូបនេះសម្រេចចិត្តនឹងមិនបន្តកុងត្រាទៀតទេ ហើយខ្លួននឹងត្រលប់មកធ្វើជាតារាសម្តែងឯករាជ្យ​ បន្ទាប់ពីកុងត្រានោះត្រូវបានបញ្ចប់ ។ 

/

/

/

២. នាង Pancake Khemanit

កុងត្រាជាមួយ និងស្ថានីយ៍ TRUE 4U នឹងត្រូវបញ្ចប់ចុងឆ្នាំ ២០១៨ នេះ ហើយតួស្រីក្នុងរឿង ចិញ្ចៀនស្នេហ៍ភ្ជាប់និស័្សយ រូបនេះបង្ហើបថា ខ្លួនមិនបន្តកុងត្រាទៀតទេ ហើយនឹងធ្វើជាតារាសម្តែងឯករាជ្យវិញ ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews