នៅប៉ុន្មានម៉ោងទៀត Galaxy C9 Pro នឹងត្រូវបានក្រុមហ៊ុន Samsung បង្ហាញខ្លួននៅប្រទេសចិន។ ហើយថ្មីៗនេះ រូបភាពពិតមួយចំនួន រួមនឹងព័ត៌មានស្ដីអំពីគ្រឿងម៉ាស៊ីន និងតម្លៃ បានលេចចេញនៅលើអ៊ីនធឺរណែត។
បណ្ដារូបដែលបានបែកធ្លាយកន្លងមកក៏បានបង្ហាញថា Galaxy C9 Pro នឹងមានខ្សែអង់តែនដែលអូសទទឹង គឺមិនមែនគន្លងធំដូចទៅនឹងម៉ូដែលមុនៗ។ ក្រៅពីនេះ Galaxy C9 Pro ក៏នឹងប្រើប្រាស់ស៊ុមធ្វើអំពីលោហធាតុទាំងស្រុងដ៏ស្រស់ស្អាតផងដែរ។
ទំព័របច្ចេកវិទ្យា sammobile បានឱ្យដឹងថា Galaxy C9 Pro នឹងមានអេក្រង់ 6 inch Full HD ប្រូសេសឺរ Snpdragon 653 រួមនឹង RAM 6 GB។
ក្រៅពីនេះ វាក៏មានកាមេរ៉ា 16 MP (ដូចទៅនឹង Galaxy S6)។ រីឯថ្មវិញ មានថាមពល4.000 mAh។ ពិសេសជាងនេះ Galaxy C9 Pro ក៏បំពាក់កាមេរ៉ា selfie 16 MP។
អំពីតម្លៃ Galaxy C9 Pro នឹងត្រូវបានគេលក់ក្នុងតម្លៃ ៤៧៥ដុល្លារអាមេរិក។
ប្រែសម្រួល ៖ តារាប្រភព ៖ gsmarena