ចម្លែកៗ ៖ បន្ទាប់ពីបំពេញការងារ ជាអ្នកបើកត្រាក់ទ័រចូកដី ដល់ទៅ ៤០ ឆ្នាំ លោកតាវ័យ៨៣ ឆ្នាំ ឈ្មោះ Billy Jones មុនពេលដែលលោកបានលាចាកលោក បានផ្តែផ្តាំនូវបណ្តាំចុងក្រោយមួយគឺ ដង្ហៃសពរបស់គាត់ យកទៅឈាបនដ្ឋាន ដោយដឹកឡានដែលគាត់បានបើកបំពេញការងារក្នុងរយៈពេល ៤០ ចុងក្រោយនេះ ទីភ្នាក់ងារសារព័ត៌មានប្លែកបរទេស ដឹមីរ័របានចេញផ្សាយអោយដឹងកាលពីប៉ុន្មានម៉ោងមុននេះបន្តិច។
ក្រុមមនុស្សដែលជាអ្នកចូលរួម កម្មវិធីដង្ហៃសពមួយនេះ បានស្តែងចេញនូវសេចក្តីគោរពជូនចំពោះលោកតា Billy ដោយធ្វើការស្មឹងស្មាត ប្រកបទៅដោយទឹកមុខស្រងូតស្រងាត់ នៅពេលដែលរថយន្តត្រាក់ទ័រចូកដី ពណ៌លឿង បានធ្វើដំណើរមកដល់។

ដោយឡែក បើយោងតាមសម្តីកូនស្រីលោក Billy ឈ្មោះ Trudi-Ann វ័យ ៤៨ ជាពលរដ្ឋមកពីតំបន់ ort Talbot, Neath ប្រទេស Wales ចក្រភពអង់គ្លេស បានគូសបញ្ជាក់បន្ថែមអោយដឹងថា លោកប៉ារបស់ខ្ញុំ ពិតជាចូលចិត្តការងាររបស់គាត់ជាខ្លាំង ហើយអ្នករាល់គ្នា អោនគោរពវិញ្ញាណក័ន្ធរបស់គាត់ ជាមួយនឹងការបក់រវិចនូវមួយ ដែលជាឯកសណ្ឋានបើករថយន្តត្រាក់ទ័រផងដែរ ហើយពួកគេបានដឹងថា លោកប៉ារបស់នាងខ្ញុំ គឺជា អ្នកបើកបររថយន្តត្រាក់ទ័រចូកដី ប្រកបទៅដោយវីជ្ជាជីវៈមួយរូប៕
* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- លាន់លឺដូចរន្ទះ ខណៈគ្រាប់បែក ធ្លាក់ចេញពីយន្តយោះធា ដោយចៃដន្យ មកលើបារមួយកន្លែង- ហេតុតែរន្ធត់ពេក សម្ងំលាក់ខ្លួនលើកោះ ដល់ទៅ ២ សប្តាហ៍ ព្រោះមិនចង់ក្លាយជា ចំណីក្រពើកំណាច - វីដេអូកំប្លែង កំពូលសព្វាវុធប្រល័យលោក មានឥទ្ធិពលបំផុត តែដឹងអីថា..... ហេ ហេ- ចម្លែកៗ ៖ គ្រាន់តែនាំចូលត្រី ៧ ក្បាលដោយចិត្តឯងសោះ ប្រឈមនឹង ការដេកទ្រុងដល់ទៅ ៥ ឆ្នាំ
ដោយ ៖ ពិសីប្រភព ៖ ដឹមីរ័រ