បុរសស្រ្ដីគ្រប់រូប គួរតែដោះស្រាយបញ្ហាស្បែកជ្រីវជ្រួញ ដែលបណ្ដាលមកពីការវិវឌ្ឍទៅនៃអាយុ។ ទោះជាយ៉ាងណាង ក៏នៅមានវិធីសាស្រ្ដដ៏ប្រសើរមួយ ដើម្បីកាត់បន្ថយការលេចចេញនូវស្នាមជ្រីវជ្រួញ ដោយការព្យាបាលសម្ផស្ស តាមរយៈការចាក់បូថុក(Botox)។ ដោយមានទីតាំងស្ថិតនៅតាមបណ្ដោយ​ផ្លូវ ៥១ រាជធានីភ្នំពេញ គ្លីនិកថែករក្សាស្បែក Faceline ផ្ដល់ជូនការព្យាបាលសម្ផស្សដោយបូថុក​ នៅក្នុងតម្លៃមួយដ៏សមរម្យ ដែលអាចរកបាន នៅក្នុងប្រទេសកម្ពុជា។

/

តើអ្វីទៅជាការព្យាបាលសម្ផស្សដោយ Botox?

ការព្យាបាលសម្ផស្ស ដោយបូថុក គឺជាភ្នាក់ងារចាក់បញ្ចូល ទៅក្នុងស្បែកមួយ ដែលត្រូវបានប្រើប្រាស់ ដើម្បី កាត់បន្ថយស្នាមជ្រីវជ្រួញ នៅលើផ្ទៃមុខ ដោយធ្វើឱ្យសាច់ដុំត្រង់ផ្ទៃមុខបានសម្រាក។ ថ្នាំព្យា​បាលសម្ផស្សបូថុកនេះ មានផ្ទុកនូវទម្រង់ជាតិពុល ដែលត្រូវលាយផ្សំជាមួយសារធាតុដទៃទៀតប្រកប​ដោយការយកចិត្ដទុកដាក់ខ្ពស់ និងត្រូវបានបង្ហាញថា ថ្នាំព្យាបាលសម្ផស្ស Botox នេះ មានសុវត្ថិភាព ក្នុងការព្យាបាល។ ដោយសារហេតុផលនេះ ទើប រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានអនុញ្ញាត​ឱ្យមានការព្យាបាល ដោយប្រើ Botox ដែលផលិតចេញពីសារធាតុ botulinum toxin នេះ ដើម្បីកាត់​បន្ថយវិបត្ដិសាច់ដុំត្រង់ភ្នែក និងស្នាមជ្រីវជ្រួញចុងចិញ្ចើម។ ការព្យាបាលពិសេសនេះ ជាញឹកញាប់ត្រូវ​បានប្រើប្រាស់រួមផ្សំជាមួយ វិធីសាស្រ្ដវះកាត់កែសម្ផស្សត្រង់ផ្ទៃមុខដូចជា វះកាត់លើកផ្ទៃមុខ ឬវះ​កាត់​លើកត្របកភ្នែក ដើម្បីបង្កើនអត្ថប្រយោជន៍កែស​ម្ផស្សជាអតិបរមា។

/

តើការព្យាបាលសម្ផស្សដោយ Botox មានអត្ថប្រយោជន៍សំខាន់ៗអ្វីខ្លះ?

ការព្យាបាលសម្ផស្ស ដោយ Botox គឺជាដំណោះស្រាយ ចំពោះបញ្ហាជ្រីវជ្រួញ ដោយគ្មានការ​វះកាត់។ បុរស ស្រ្ដីភាគច្រើន អាចទទួលបាននូវផ្ទៃមុខម៉ត់រលោង ដោយមិនចាំបាច់ឆ្លងកាត់ ការវះកាត់កែសម្ផស្ស។ ថ្នាំព្យាបាលសម្ផស្ស​ Botox បង្កមុខរបួសតូចបំផុត និងអាចដោះស្រាយ​បញ្ហាជ្រីវជ្រួញ នៅបរិវេណថ្ងាស ក និងជុំវិញមាត់។

ការព្យាបាលសម្ផស្សដោយ Botox ត្រូវបានអ្នកជំនាញបង្ហាញថា មានប្រសិទ្ធភាពលើក​ចិញ្ចើម​ឱ្យខ្ពស់។ មួយរយៈពេលកន្លងទៅ ចិញ្ចើមរបស់អ្នក អាចធ្លាក់។ តាមរយៈការព្យាបាលសម្ផស្ស ដោយ Botox អ្នកអាចលើកចិញ្ចើមរបស់អ្នកឱ្យខ្ពស់ ដែលធ្វើឱ្យមុខរបស់អ្នក ថយការនឿយ​ហត់ ព្រមទាំងផ្ដល់ឱ្យអ្នកនូវរូបសម្រស់កាន់តែក្មេងជាងវ័យ។

ការព្យាបាលសម្ផស្សដោយ Botox  មានប្រសិទ្ធភាពកាត់បន្ថយការហូរញើសច្រើន។ បុរស​ស្រ្ដី​ភាគច្រើន ដែលមានការហូរញើសច្រើន នៅបរិវេណក្រោមក្លៀក ពិតជាបញ្ហាគួរឱ្យខ្មាសអៀន​ណាស់ ដែលចាំបាច់ត្រូវដោះស្រាយពីមួយថ្ងៃ ទៅមួយថ្ងៃ។ ការព្យាបាលសម្ផស្សដោយ Botox ដ៏សាមញ្ញមួយ អាចកាត់បន្ថយបរិមាណញើស ដែលផលិតចេញ និងដើម្បីកាត់បន្ថយបញ្ហាដ៏គួរ​ឱ្យខ្មាសអៀននេះ។

ការព្យាបាលសម្ផស្សដោយ Botox កាត់បន្ថយជំងឺប្រកាំង។ អតិថិជនមួយចំនួន និយាយថា​ ក្រោយការព្យាបាលសម្ផស្ស ដោយ Botox ពួកគេរំភើបចិត្ដ ដោយឃើញថា កម្រិតនៃអាការៈ​ឈឺក្បាលរបស់ពួកគេ មានការថយចុះ។ នេះអាចជាអត្ថប្រយោជន៍ ដែលសម្រេចបានចំពោះ បុរសស្រ្ដី ដែលរងវិបត្ដិដោយអាការៈឈឺក្បាលធ្ងន់ធ្ងរ។

/

ការព្យាបាលសម្ផស្សដោយ Botox គឺជាវិធីសាស្រ្ដព្យាបាលប្រឆាំងនឹងភាពជ្រីវជ្រួញ ដោយគ្មានការវះ កាត់។ ការព្យាបាលសម្ផស្សដោយ Botox អាចកាត់បន្ថយស្នាមជ្រួញ ដោយការសើច និងជ្រួញចិញ្ចើម និងស្នាមជ្រីវជ្រួញដទៃទៀត ដែលបណ្ដាលមកពីការកន្រ្ដាក់សាច់ដុំផ្ទៃមុខ បានយ៉ាងមានប្រសិទ្ធភាព។

លោកអ្នកអាចស្វែងរកសេវាព្យាបាលសម្ផស្ស ដោយការចាក់ Botox នេះ នៅគ្លីនិកថែរក្សាស្បែក Faceline។ Faceline  មានផ្ដល់សេវាកម្មព្យាបាលសម្ផស្ស ដោយការចាក់ Botox ៤ ប្រភេទដូចជា ចាក់ Botox ត្រង់ថ្ងាស ចាក់ Botox បំបាត់ស្នាមជ្រួញត្រង់ចន្លោះចិញ្ចើម( Glabella Botox)

ចាក់ឱ្យមានទម្រង់មុខអក្សរ V និងចាក់ Botox បំបាត់ស្នាមជ្រួញ នៅចុងចិញ្ចើម និងជុំវិញមាត់(Crow's foot Botox)

ដើម្បីទទួលបានការព្យាបាលដោយប្រសិទ្ធភាពខ្ពស់ លោកអ្នក អាចអញ្ជើញមកប្រឹក្សា ជាមួយអ្នកជំនាញថែ​រក្សាស្បែក និងវេជ្ជបណ្ឌិតឯកទេស នៅគ្លីនិកថែរក្សាស្បែក Faceline ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៧០ ផ្លូវ ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមទូរសព្ទលេខ៖ 015 234 589/ 023 210 855 ៕

/

ដោយ ៖ សារ៉ាត