បន្ទាប់ពីត្រូវបានបុរសដែលមានភាពទាក់ទាញជាងគេនៅហូលីវូដ ស្នើរៀបការ Angelina Jolie បានក្លាយជាស្ដ្រីដែលមានសុភមង្គលបំផុតក្នុងលោក។ ជាក់ស្ដែង នៅពេលថ្មីៗនេះបើទោះជាស្ថិតនៅទីណា ក្នុងឱកាសអ្វីក៏ដោយ Angelina Jolie ក៏តែងពាក់ចិញ្ចៀនភ្ជាប់ពាក្យជាមួយ Brad Pitt ។
ថ្មីៗនេះបំផុត Angelina Jolie បានបង្ហាញវត្តមាននៅក្នុងការជួបជុំគ្នាមួយនៅឯសណ្ឋាគារ Roosevelt ក្នុងរដ្ឋ Los Angeles ។ តារាវ័យ ៣៦ឆ្នាំរូបនេះតែងរកវិធីដើម្បីបង្អួតចិញ្ចៀនរបស់ខ្លួន មិនថាតែនាងស្ថិតក្នុងឥរិយាបថណានោះទេ។
គេបានដឹងថា ចិញ្ចៀនពេជ្រ ១៦ការ៉ាតនេះគឺជាតំណាងនៃពាក្យស្នើសុំរៀបការរបស់ Brad Pitt ជាមួយ Angelina បន្ទាប់ពីរស់នៅជាមួយគ្នាបាន ៧ឆ្នាំ។ ចិញ្ចៀនដែលមានតម្លៃ ប្រមាណជា ២៥០ពាន់ដុល្លារនេះ ត្រូវបានរចនាឡើងដោយលោក Robert Procop ជាជាងទងដ៏ល្បីឈ្មោះក្នុងពិភពលោក។
អ្នកគ្រាំទ្រជាច្រើនកំពុងទន្ទឹងរង់ចាំពិធីរៀបការរបស់កំពូលតារាហូលីវូដទាំងពីរនេះ។ ជាងនេះទៅទៀត មានសារព័ត៌មានមូយចំនួនថែមទាំងបានណែរនាំនូវរបៀបនៃកំពូលអាពាហ៍ពិពាហ៍នានាដើម្បីអោយ Angelina និង Brad ធ្វើការជ្រើសរើសផងដែរ។







ដោយ ៖ សូរីយ៉ាប្រភព ៖ K14