(ភ្នំពេញ)៖ ជារឿងដ៏គួរឲ្យកោតសរសើរ ខណៈដែលអតីតតារាចម្រៀងប្រុស របស់ផលិតកម្មសាន់ដេ លោក ជុំ លីណូបានបង្កការភ្ញាក់ផ្អើលខ្លាំង ដល់មហាជននឹងផ្ទុះសំណើចពេញឆាកតន្រ្តីរាត្រីកំសាន្ត របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍ CTN ក្រោយពីតារាប្រុសរូបនេះ បានបង្ហាញវត្តមានជាតារាកិត្តិយស កាលពីថ្ងៃសៅរ៍ ទី៣១ ខែ ធ្នូថ្មីៗកន្លងមកនេះ។ ពិសេសការបញ្ចេញសមត្ថភាពប្លែកៗដូចជា បញ្ចូលសម្លេងដូចទៅនឹង កំពូលតារាសម្ដែងល្បី ទិនហ្វី និង ច្រៀងចាប៉ីជាដើម។

ជាមួយគ្នានៃការផ្តល់សម្ភាសន៍ និងការច្រៀងចម្រៀងបទ Original Song នៅក្នុងកម្មវិធី «រាត្រីកំសាន្ត» ហើយនោះ តារាចម្រៀងប្រុសរូបសង្ហាលោក ជុំ លីណូ ក៏បានធ្វើការបង្ហាញសមត្ថភាពចម្រៀង និងធ្វើសម្លេងត្រាបតារាសម្តែងបរទេសល្បី ឈ្មោះ ទិន ហ្វី យ៉ាងល្អទៀតផង។

ដូច្នេះដើម្បីចង់ដឹងថា តើតារាចម្រៀងប្រុសលោក ជុំ លីណូ បានអ្វីខ្លះប្លែកហើយមានសត្ថភាពពិសេសអ្វីខ្លះ ដែលអាចនាំអារម្មណ៍ទស្សនិកជន ឲ្យប្លែកនោះ សូមប្រិយមិត្តទស្សនាឃ្លីបវីដេអូ ខាងក្រោមនេះទាំងអស់គ្នា៖

width=614

width=616

width=630

width=638

 

 

ផ្តល់សិទ្ធិដោយ​ ៖ ខ្មែរថកឃីង