មនុស្សជាច្រើនភ័ន្តច្រឡំថា iPad ជាផលិតផលអេឡិចត្រូនិកមួយគ្មានគ្រោះថ្នាក់ចំពោះសុខភាពមនុស្ស។ តែលើភាពជាក់ស្តែង អាំងតង់ស៊ីតេវិទ្យុសកម្មរបស់វា ពុំចាញ់ Laptop ឡើយ មិនតែប៉ុណ្ណោះមានឥទ្ធិពលដល់គុណភាព មេជីវិត ទៀតផង» នេះបើតាមការព្រមានរបស់ពួកជំនាញការចិន។
គុណភាពមេជីវិតដើរតួនាទីសំខាន់ក្នុងការបង្កើតកូន ។ តាមអ្នកជំនាញការចិន គុណភាពមេជីវិតរបស់បណ្តាមុខសញ្ញា កំពុងរៀបផែនការបង្កើតកូន ជាមធ្យមក្នុងចំណោមមនុស្ស ៣នាក់ គឺមានម្នាក់អន់។ ដោយឡែក នៅទីក្រុងណានជីង ប្រទេសចិន មានបុរសជាច្រើនកំពុងឈានចូលវ័យ ៣០ ឆ្នាំ ទើបត្រៀមខ្លួនរៀបការ ៣៥ ឆ្នាំទើបង្កើតកូន ។ មនុស្សគ្រប់គ្នាតែងមានទស្សនៈថា អាយុរបស់ស្ត្រីមានឥទ្ធិពលច្រើនដល់ការបង្កើតកូន តែជាក់ស្តែងនោះ បញ្ហាបង្កើតកូន មានទាក់ទងយ៉ាងខ្លាំងជាមួយនឹងបុរស ។ គុណភាពមេជីវិតរបស់បុរស ពេញកម្លាំងបំផុតនៅអាយុ ២០-៣០ ឆ្នាំ។
តាមការស្រាវជ្រាវក្នុងចំណោម ២០០ ករណី គ្មានកូន ពួកអ្នកដែលប្រាស្រ័យជាប្រចាំជាមួយវិទ្យុសកម្មអេឡិចត្រូនិកនៅអាំង តង់ស៊ីតេខ្ពស់ ឬធ្វើការក្នុងបរិស្ថានក្តៅពេក លក្ខណៈពេញលេញ ADN របស់មេជីវិត ត្រូវថយចុះយ៉ាងច្បាស់ក្រឡែត ។ មានបុរសជាច្រើនមានទម្លាប់អង្គុយលើសាឡុង និងប្រើប្រាស់ iPad ក្នុងរយៈពេលយូរ ។ ប្រសិនដាក់ឧបករណ៍នេះលើជើង កម្រិតគ្រោះថ្នាក់ ក៏ប្រហាក់ប្រហែលនឹងកុំព្យូទ័រយួរដៃដែរ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ childhelpline