បុរសដែលនៅក្នុងរូបថត ឡើងគ្រែ ជាមួយនឹងស្រីស្នេហ៍របស់ខ្លួន ត្រូវបានគេស្គាល់ថា ជាមន្ដ្រីរាជម្នាក់នៅមន្ទីរពេទ្យមួយក្នុងក្រុង Linzhou ខេត្រ Henan ប្រទេសចិន ដែលមានឈ្មោះថា Feng Xilin អាយុ ៤៥ឆ្នាំ។ ដេកនៅក្បែរលោក Feng Xilin គឺជាស្ដ្រីម្នាក់ មានតួនាទីជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យរដ្ឋមួយនៅជនបទ។
លោក Feng Xilin និងស្រីស្នេហ៍
សារព័ត៌មានចិន Global Times ដកស្រង់សំដីរបស់មន្ដ្រីម្នាក់ មានត្រកូល វ៉ាង ជាសមាជិកនៃគណកម្មធិការវិន័យរបស់ក្រុង Linzhou បានឱ្យដឹងថា ពួកគេកំពុងតែធ្វើការស្រាវជ្រាវការចោទប្រកាន់នានាលើបញ្ហាដែលទាក់ទឹននឹងលោក Feng ហើយថា នឹងបញ្ចេញលទ្ធផលនៅពេលឆាប់ៗខាងមុខ។
លោក Feng Xilin នៅក្នុងបន្ទប់ជាមួយស្រីស្នេហ៍
លោក Feng ត្រូវបានគេចោទប្រកាន់ជាច្រើនករណី ក្នុងនោះក៏មានការចោទប្រកាន់ថា លោកបានធ្វើឱ្យបាត់បង់សុភមង្គលរបស់គ្រួសារជាច្រើនផងដែរ ដោយសារតែរឿងមនោសញ្ចេតនា។
សារព័ត៌មានចិននានា កាលពីម្សិលមិញក៏បានចុះផ្សាយថា មន្ដ្រីម្នាក់ផ្សេងទៀតរបស់ចិន ដែលមានឈ្មោះថា Li Chuncheng ក៏ត្រូវបានបណ្ដេញចេញពីមុខតំណែង ដោយសារតែបានបំពានវិន័យយ៉ាងធ្ងន់ធ្ងរ។
លោក Li Chuncheng អគ្គលេខាធិការរងនៃខេត្រ Sichuan
បច្ចុប្បន្ន គេមិនបានដឹងថា លោក Li Chuncheng មានទោសអ្វីខ្លះនោះទេ ប៉ុន្ដែទោះយ៉ាង ណាក៏ដោយ លោក Li Chuncheng ដែលជាសមាជិកថ្មីក្នុងជួរគណកម្មធិការកណ្ដាលរបស់បក្សកុម្មុយនិសចិន ត្រូវបានសង្ស័យថា ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ឬបញ្ហាអាស្រូវ ទាក់ទឹននឹងរឿងលើគ្រែ៕
ដោយ ៖ សីហាប្រភព ៖ AP/Global Times