សំលៀកបំពាក់រដូវក្ដៅ ដែលត្រូវបានអ្នកការិយាល័យពេញនិយមច្រើនជាងគេ នោះគឺនៅតែជារ៉ូបលើជង្គង់ អាវធម្មតា និងសំពត់លើ ឬត្រឹមជង្គង់ ប៉ុន្ដែក្នុងសម័យនេះ នារីភាគច្រើនចូលចិត្តស្លៀកខ្លីជាងមុន។ខាងក្រោមនេះគឺជាម៉ូដែលសំលៀកបំពាក់មួយចំនួន រួមជាមួយនឹងការណែនាំ ដែលមិត្តនារីយើងអាចជ្រើសរើសប្រើក្នុងរដូវក្ដៅនេះ ៖
ប្រសិនអ្នកមិនទាន់យល់ដឹងច្បាស់ពីការស្លៀកពាក់ ល្អបំផុតអ្នកគួរតែប្រើអាវស និងសំពត់ពណ៌ខ្មៅ ព្រោះថាពណ៌ទាំងពីរនេះទាន់សម័យជានិច្ច។
សំពត់ខ្លីលើជង្គង់ បូករួមជាមួយសាច់សខ្ចីរបស់អ្នកផងនោះ វានឹងកាន់តែធ្វើអោយសម្រស់របស់អ្នកលេចធ្លោជាងគេ។
នេះក៏ជាម៉ូដែលថ្មីមួយដែលអ្នកអាចសាកល្បងបាន។
នៅពេលស្លៀកពាក់ឈុតខ្មៅនេះ អ្នកត្រូវតែយកចិត្តទុកដាក់ថា យ៉ាងហោចណាស់ក៏ត្រូវតែមានចំណុចលេចធ្លោមួយនៅលើអាវ ឬសំពត់ ដូចជាប៉ាក់ផ្កាពណ៌សនៅត្រង់.កជាដើម។
ឈុតនេះអាចបង្ហាញពីភាពស្រស់ក្មេងរបស់អ្នក។ 
កអាវបែប Peter Pan កំពុងក្លាយជាម៉ូដែលពេញនិយមក្នុងឆ្នាំនេះ។ ស្រីស្អាតភាគច្រើនចូលចិត្តប្រើប្រាស់ម៉ូដែលនេះ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ LD