ព័ត៌មានកំសាន្ត ៖ រឿងភាគដ៏ល្បីប្រចាំប្រទេសកូរ៉េដែលទើបតែឈាងដល់ភាគបញ្ចប់កាលពីប៉ុន្មានថ្ងៃនេះកន្លងផុតទៅ គឺរឿង The Legend Of The Blue Sea ហើយនៅក្នុងរឿងនោះគឺមានចំនួន ២០ ភាគ ។ 

គួរបញ្ជាក់ឲ្យដឹងថា រឿង The Legend Of The Blue Sea នេះគឺតួឯកប្រុសគឺជាបុរសសង្ហា និងមានឈ្មោះល្បីលំដាប់ជួរមុខរបស់ប្រទេសកូរ៉េ គឺ លោក Lee Min Ho និងតារាស្រីជើងចាស់នាង Jun Ji Hyun ។ ប៉ុន្តែភាគច្រើននៃក្រុមអ្នកគាំទ្រសាច់រឿងដ៏ល្អឯកមួយនេះចាប់អារម្មណ៍ជាងគេនោះគឺ ក្មេងស្រីតូចនាង Shin Rin Ah ដែលពូកែសម្តែងទាំងវ័យក្មេងតែម្តង ព្រមទាំងមុខមាត់គួរឲ្យក្នាញ់ថែមទៀតផង ។ 

លោកអ្នកប្រាកដជាហួសចិត្តក្រោយបានដឹងអាយុពិតប្រាកដរបស់ក្មេងស្រីតូចមួយរូបនេះ ដោយសារតែនាងមានទេពកោសល្យជាអ្នកសិល្បៈទាំងវ័យក្មេងបែបនេះ ។ ដោយយោងតាមប្រភពផ្លូវការរបស់ប្រទេសកូរ៉េបានឲ្យដឹងថា សព្វថ្ងៃនេះ ក្មេងតូច Shin Rin Ah មានអាយុទើបតែ ៨ ឆ្នាំប៉ុណ្ណោះ ហើយនាងកើតនៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០០៩ ។ ជាងនេះទៅទៀតនេះមិនមែនជារឿងដំបូងដែលនាងបានសម្តែងនោះទេ ៕

-ចុចអាន ៖ បែកធ្លាយ! រូបថតក្មេងស្រីតូចក្នុងរឿង The Legend Of The Blue Sea ជាមួយនិង....

/

/

/

/

ដោយ ៖ គន្ធា

ប្រភព ៖ វីគីភីឌៀ