ព័ត៌មានកំសាន្ត ៖ តួស្រីក្នុងរឿង ​ទាសករ​បេះដូង​ ហើយក៏ជាភរិយារបស់មហាសេដ្ឋីម្នាក់នៅក្នុងប្រទេសថៃផងដែរ ។ នាង Pinky Savika ត្រូវបានគេដឹងថា រូបនាងបានបាត់មុខពីវិស័យសិល្បៈរាប់ឆ្នាំមកហើយ តាំងពីរៀបការរួចមក ។ 

យោងតាមការបង្ហោះរបស់នាងកាលពី ថ្ងៃទី​ ២៥ ខែឧសភា ម្សិលមិញនេះបានឲ្យដឹងថា នាងបានចូលរួម​ក្នុង​កម្មវិធីមួយ ដោយគ្រងរ៉ូបពណ៍ ស ចែងចាំង ដូចព្រះនាងម្ចាស់កំពុងតែដើរលើដីយ៉ាងចឹង ។ 

អាចនិយាយបានថា នាងគឺជានារីដែលស្អាតជាងគេនៅក្នុង Event ដ៏ធំមួយនោះ ហើយក៏ទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់អ្នកចូលរួមទស្សនា ព្រមទាំងអ្នកដែលនិយមលេងអឺនធឺណិតផងដែរ ៕

/

/

/

/

/

/

ប្រែសម្រួល ៖គន្ធា

ប្រភព ៖ sugardaily