អ្នកទាំងអស់គ្នាបានដឹងថា The New iPhone ឬ iPhone 5 ជាទូរសព្ទជំនាន់ទី ៦ របស់ iPhone ទើបនឹងចេញបង្ហាញខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះ។ តែមុនពេលដែល iPhone 5 ចេញមកលោកអ្នកមានដែលគិតទេថា វាអាចមានរូបរាងដូចជា iPhone 4 ឬ iPhone 4S នោះ? មុនពេលឧទ្ទេសនាម iPhone5 ប៉ុន្មានម៉ោង ក្រុមការងារកម្មវិធី Jimmy Kimmel Live Show បានចេញទៅថតកម្មវិធីដោយបានធ្វើល្បិចដើម្បីពិសោធន៍មើលប្រិយមិត្តរបស់ iPhone។
ក្រុមការងារ Jimmy Kimmel Show បានចេញទៅថតហើយ បានហៅមនុស្សនៅតាមផ្លូវមកសាកទូរសព្ទ iPhone 5 និងសុំយោបលពីពួកគេ ខណៈដែល iPhone 5 ពិតប្រាកដមិនទាន់ដល់ពេលត្រូវបានគេឧទ្ទេសនាមនោះទេ ហើយទូរសព្ទ iPhone 5 ដែលក្រុមការងារយកទៅអោយមនុស្សម្នារមើលនោះគ្រាន់តែជា iPhone 4S ធម្មតាប៉ុណ្ណោះ តែយ៉ាងណានៅតែមានមនុស្សជាច្រើនដែលជឿងប់ថាវាជា iPhone 5 ហើយសរសើរថា ល្អជាងមុនទៀតផង។ ចង់ដឹងយ៉ាងណា ក្រលេកទៅមើលវីដេអូខាងក្រោមនេះបន្តិចទៅ៕
ដោយ៖ ម៉ូកាប្រភពពី៖ Smackjiuce