ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោង ជាង ១០ យប់ គេប្រទះឃើញម្ចាស់ហ្វេសប៊ុក ឈ្មោះ Zen Zsen បានបញ្ជាក់ឲ្យថា៖ “ពិតជាអាណិតប្អូនណាស់ជួយ share ហើយជួយប្អូនស្រីផង គ្នានៅក្មេងយ៉ាងនេះ ខំជួយលក់ដូរម៉ែលក់នំបន្តិចបន្តួច ដើម្បីដោះស្រាយជីវភាពរស់នៅ ហេតុអីក៏ចោរដាច់ចិត្តឆក់ទូរសព្ទគ្នាទៀត ពិតជាគ្មានចិត្តជាមនុស្សមែន សំខាន់ទូរស័ព្ទនោះជារបស់ម្តាយគ្នាទៀត សូមសប្បុរសជនមេត្តាជួយផ្តល់ជាថវិកា រឺទូរស័ព្ទដល់ប្អូនស្រីវិញផង ទីតាំងប្អូនលក់នៅមុខសាលាស៊ីសុវត្ថិ”។

/

ព្រោះតែអាណិតពេក យ៉ាងណាមិញ នៅយប់មិញនេះ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ បុរសសង្ហាម្នាក់ ដែលជាម្ចាស់ហ្វេសប៊ុកឈ្មោះ VJ Ping ដែរជាអ្នកលក់ឡេ Online បានយកទូរស័ព្ទថ្មីមួយគ្រឿងទៅជូនក្មេងស្រីម្នាក់ ដែលចោរទើបឆក់ទូរស័ព្ទថ្ងៃមុន ហើយលោក ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ខំរៀនណា ក្មួយស្រី គាត់មាន​ ស្នាមញញឹម​ វិញហើយ”។ ក្រោយពីទទួលបានរួចហើយ ក្មេងស្រីរូបនេះ បង្ហាញអារម្មណ៍រំភើបរីករាយ ជាខ្លាំង ដែលមានមនុស្សចិត្តធម៌ជូនទូរស័ព្ទថ្មីដល់គាត់បែបនេះ៕

/

/

/

/

/

អត្ថបទ៖ ចំរើន