ភ្នំពេញ៖ តារាចម្រៀងស្រីពីរដួង គឺកញ្ញា ស៊ឹម ថៃណា និង កញ្ញា ញឹម ចាន់ថន ត្រូវបានអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មើលឃើញថា អ្នកទាំងពីរបានស្លៀកពាក់យ៉ាងសិចស៊ីច បញ្ចេញដើមទ្រូងដ៏ទ្រលុកទ្រលន់របស់នាង បង្អួតប្រុសៗនៅក្នុងក្លឹបរាត្រី ។ មិនត្រឹមតែប៉ុណ្ណោះ រូបភាពបញ្ចេញដើមទ្រូង ដែលធ្វើឲ្យបុរសៗបានឃើញហើយ បុកដើមទ្រូងភឹបៗនោះ ក៏គេបានឃើញថា អតីតតារាចម្រៀងប្រចាំផលិតកម្មអឹម កញ្ញា ស៊ឹម ថៃណា យកមកបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាងផងដែរ ។ រូបភាពនោះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ដ៏ពេញមួយនេះ ចុច Shear ចែកចាយតៗគ្នាជាច្រើន ។
ចំពោះការបង្ហោះរូបភាព ដ៏សិចស៊ីត្រូវអារម្មណ៍បុរសៗ និងយុវវ័យសម័យថ្មីនាពេលនេះ គេមើលឃើញថា មិនមានការរិះគន់ ពីសំណាក់មហាជនមួយចំនួនឡើយ ។ តែផ្ទុយទៅវិញមានតែអ្នកទាំងនោះ សរសើរពេញៗមាត់ទៅវិញថា អ្នកទាំងពីស្រស់ស្អាត នឹងមានដើមទ្រូងស្រស់ស្អាតគួរឲ្យទាក់ទាញទៀតផង ។
យ៉ាងណាក្តីមូលហេតុ ដែលមិនមានការរិះគន់ ពីសំណាក់មហាជនមក លើតារាចម្រៀងស្រស់សោភាទាំងពីរដួងនេះ ដោយសារតែគេឃើញថា អ្នកទាំងពីរមិនស្លៀកពាក់សិចស៊ី ជ្រុលហួសហេតុនោះទេ ព្រោះថាកន្លកមកតារាចម្រៀង តារាសម្តែងមួយចំនួន ដែលស្លៀកពាក់សិចស៊ីជ្រុលហួសហេតុ ធ្វើឲ្យខូចប្រពៃណីខ្មែរនោះ ក៏ត្រូវបានខាងក្រសួងពាក់ព័ន្ធហៅព្រមាន និងដុសក្អែលរួចមកហើយផងដែរ៕
ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល