ស្ទើរតែមិនគួរអោយជឿ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេសប្លែក ដឹមីរ័រ កាលពីពេលកន្លងទៅនេះ បានចេញផ្សាយអត្ថបទអោយដឹងថា បុរសម្នាក់ មានឈ្មោះ Fabio Beraldo Rigol វ័យ៤៧ ឆ្នាំ ត្រូវបានរកអោយឃើញថា គាត់បានបែកគំនិតទៅរស់នៅជាមួយនឹងឆ្អឹងខ្មោចធ្លាប់ជាមិត្តល្អនឹងគ្នា កាលពីពេលនៅរស់។

ប្រភពសារព័ត៌មានដដែលបន្ថែមថា មូលហេតុដែលនាំអោយគាត់បែកគំនិតទៅរស់នៅជាមួយនឹងឆ្អឺងខ្មោច នៅឯកន្លែងកប់ខ្មោចនេះ ក៏ព្រោះតែគាត់បែកថ្នាំ ពោលគឺ គាត់ញៀនថ្នាំក្រោយពីអាជីវកម្មរបស់គាត់ក្ស័យធុន។    គួរបញ្ជាក់ផងដែរថា   បុរសដែលជាជនអនាថាខាងលើជាពលរដ្ឋរស់នៅក្នុងប្រទេសប្រេស៊ីល   ហើយអ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថាគាត់បានរស់នៅជាមួយនឹងឆ្អឹងខ្មោច     ដែលធ្លាប់ជាមិត្តសម្លាញ់របស់គាត់ម្នាក់នេះ  អស់រយៈពេលដល់ទៅ ១៣ ឆ្នាំចុងក្រោយ។

width=442

ជាមួយនឹងការអស់សង្ឃឹម     រត់គេចពីពិភពលោកមួយនេះ  ក្រោយអាជីវកម្មដួលរលំនោះលោក   Fabio  អះអាងអោយដឹងថា  លោកពិតជាខ្លាចការរស់នៅជាជាងសេចក្តីស្លាប់ទៅទៀត តែទោះជាយ៉ាងណា លោកនៅតែបន្តមានគំនិតសុទិដ្ឋនិយមដដែលថា ថ្ងៃណាមួយលោកនឹងអាចចាកចេញឆ្ងាយពីជីវភាព ជាជនអនាថាមួយនេះ  ព្រោះថា លោកក៏ចង់បានជីវិតរស់នៅដ៏សាមញ្ញមួយដូចគេដូចឯងដែរ     បើសិនជាអាច  គាត់នឹងចាប់ផ្តើមសាជាថ្មី ដោយផ្តើមចេញពីឱកាសមានការងារធ្វើ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន នៅខាងក្រោម ៖

- បះសក់ រកឃើញក្រពើ ក្រោមជណ្តើរយន្ត ផ្អើលពេញមួយ អាកាសយានដ្ឋានអន្តរជាតិ- តោះទៅមើល វីដេអូកំប្លែង ល្បីគ្រាន់បើពេញហ្វេសប៊ុក យាយៗ ល្បងកម្លាំងគ្នា- ផ្អើលមើលវីដេអូ បាតុភូតធម្មជាតិ នៅខេត្តព្រះសីហនុ ល្បីគ្រាន់បើ ពេញហ្វេសប៊ុក- យមរាជតថ្លៃមិនត្រូវ ខណៈមានអង្គរក្សការពារ ជាពិសេស ទូរស័ព្ទដៃស្មានហ្វូន - ទៅមើលវីដេអូ ប្រុងលោតសម្លាប់ខ្លួន តែសំណាងល្អ បុរស បើកឡានក្រុងជួយ ទាន់

ប្រែសម្រួល ៖ កុសលប្រភព ៖ ដឹមីរ័រ