ផ្លែសាច់ ឬ ស្លាកស្នាម គឺជាសាច់ដុះ ឬ ស្លាកស្នាម ដែលមាននៅលើស្បែករបស់អ្នក បន្សល់មកពី ការរងរបួស ដោយគ្រោះផ្សេងៗ។ ស្លាកស្នាមនេះ មានសញ្ញាបង្ហាញដូចជា មានពណ៌ផ្កាឈូកស្លេកស្លាំង ឬ ពណ៌ត្នោត ដែលមាននៅជាប់ស្បែក ដែលធ្វើឱ្យស្បែករបស់អ្នក បាត់នូវភាពទាក់ទាញ និង មើលទៅគួរឱ្យញញើត។ ខាងក្រោមនេះ គឺជាវិធីព្យាបាលផ្លែសាច់ ឬស្លាកស្នាម ដោយធម្មជាតិ។

១/ ប៉េងប៉ោះ៖ គឺជាឱសថដ៏ល្អបំផុត សំរាប់ព្យាបាលស្លាកស្នាម ពិសេស ស្លាកស្នាម កើតមានដោយសារមុន។ វិធីព្យាបាល សូមយកទឹកប៉េងប៉ោះ លាបនៅលើស្បែកមុន ឬ កន្លែងដែលមានស្លាកស្នាម វានឹងជួយបំបាត់ស្លាកស្នាម ធ្វើឱ្យស្បែកសម៉ដ្ឋ ភ្លឺរលោង។ វិធីម្យ៉ាងទៀត អ្នកអាចកាត់ផ្លែប៉េងប៉ោះ ជាចំណិត រួចយកទៅដុសខាត់ លើស្បែកកន្លែងមានស្នាមដោយផ្ទាល់ ក៏បាន វាក៏អាចជួយកាត់បន្ថយនឹងស្បែកមុខមានស្នាម ផងដែរ។
២/ ចេក៖ យកចេកទុំ បកសំបកឱ្យស្អាត យកតែសាច់ចេក ច្របាច់ ឬ កិនឱ្យម៉ដ្ឋ បន្ទាប់មកយកវា មកលាបនៅលើស្បែកមុខ កន្លែងមានស្លាកស្នាម ទុករយៈពេល ១០នាទី រួចលាងសំអាតទឹកចេញ ជាការស្រេច។ ធ្វើបែបនេះ នឹងជួយឱ្យបំបាត់ស្លាកស្នាម នៅលើស្បែកមុខនិង ធ្វើឱ្យស្បែកមុខរបស់អ្នក សម៉ដ្ឋ តឹងណែន ដោយធម្មជាតិ៕
ដោយ៖ វណ្ណៈប្រភព៖ buzzle