នារីម្នាក់ៗ តែងមានរូបរាងផ្សេងៗគ្នា  ហើយការជ្រើសរើសសម្លៀកបំពាក់តម្រូវតាមរូបរាងរបស់ខ្លួន គឹជារឿងចាំបាច់បំផុត មិនដូច្នោះទេ អ្នកប្រាកដជាត្រូវខាតបង់ប្រាក់កាស់មិនខាន។ខាងក្រោមនេះគឺជាការណែនាំមួយចំនួន សម្រាប់នារីដែលមានរូបរាងដូចទៅនឹងផ្លែសារី(Pear Shaped body) ។

នារីដែលមានរូបរាងដូចផ្លែសារី (Pear Shaped body) គឺជាភាពមិនស្មើគ្នារវាងរង្វង់ទី ១ និងរង្វង់ទី៣ មានវ័យថា រង្វង់ទីមួយតូច ខណៈដែលរង្វង់ទី ៣ បែរជាធំសម្បើម។ ប្រសិនអ្នក មានរូបរាងបែបនេះ អ្នកគួរតែជ្រើសរើសប្រភេទរ៉ូបដែលមានរចនាធំ ប៉ោងនៅផ្នែកខាងលើ និងមានលក្ខណៈសាមញ្ញនៅផ្នែកខាងក្រោម។ ទន្ទឹមនឹងនេះ អ្នកក៏អាចជ្រើសរើសរ៉ូបដែលមានផ្នែកកណ្ដាល រាងតូចល្មម និងផ្នែកខាងក្រោមបង្អស់នៃរ៉ូបត្រូវរីកធំបន្ដិច។ ប៉ុន្ដែ អ្នកមិនគួរប្រើប្រាស់រ៉ូបដែលមានចង្កេះតូចពេកនោះដែរ ព្រោះវានឹងធ្វើឱ្យរង្វង់ទី៣ របស់អ្នក មានសភាពកាន់តែធំ។

/បណ្ដារ៉ូបខ្លី two-tone ដែលមានពណ៌ផ្ទុយពីគ្នា ហើយផ្នែកខាងក្រោម រាងរឹបបន្ដិច នោះគឺជា ឈុតដែលល្អសម្រាប់នារីដែលមានរាងដូចផ្លែសារី។ /រ៉ូបដែលមាន.ក រាងបេះដូង ឬ ក.ចំហដើមទ្រូង នឹងជួយឱ្យអ្នករាល់គ្នាផ្ដោតអារម្មណ៍ទៅលើផ្នែកខាងលើនៃរូបរាងរបស់អ្នក ដូច្នេះរង្វង់ទី៣ ដែលមានសភាពធំហួសហេតុរបស់អ្នក ក៏នឹងមិនបញ្ចេញភាពអវិជ្ជមាននោះដែរ។ /ជាមួយនិងរ៉ូបខ្លីរឹបរាង ករាងអក្សរ V ប្រកបដោយភាពទន់ភ្លន់នេះ សម្រស់នៃរង្វង់ទី៣របស់អ្នកនឹងត្រូវបានធ្វើឱ្យលេចធ្លោបំផុត។ /ធ្វើឱ្យមានតុល្យភាពរវាងរាងផ្នែកខាងលើ និងផ្នែកខាងក្រោម ដោយវិធី mix layering ជាមួយអាវរងា ឬអាវចងចង្កេះក៏បាន។ /រ៉ូបរាងអក្សរ A ត្រូវបានគេបង្កើតឡើងសម្រាប់នារីដែលមានរូបរាងដូចផ្លែសារី។ រ៉ូបនេះ ជួយលាក់បាំងចំណុចអវិជ្ជមាននៃត្រគាក និងគូទដ៏ធំរបស់អ្នក។ /គួរតែប្រើប្រាស់រ៉ូបដែលមានរចនាលេចធ្លោនៅត្រង់ចង្កេះ ដូច peplum ដើម្បីជួយឱ្យរូបរាងមានសភាពដូចរាងរបស់នាឡេកាខ្សាច់ (hourglass)។

/ រ៉ូបខ្លី រាងទូលាយបែបនេះ ក៏សមស្របជាមួយនារីដែលមានរាងដូចផ្លែសារី។

ដោយ ៖ តារាប្រភព ៖ K14