អ្នកប្រហែលជាត្រូវការអាវយឺតក្រាស់ៗ ត្រៀមសម្រាប់រដូវខ្យល់ខ្លាំង និងរដូវរងា ដូច្នេះ ដើម្បីស្លៀកពាក់បានស្រស់ស្អាត ទន្ទឹមនឹងការការពារខ្យល់ត្រជាក់ អ្នកគួរតែយកចិត្តទុកដាក់ក្នុងការ mix ម៉ូដសម្លៀកបំពាក់ ឱ្យបានទាន់សម័យ។
យុវវ័យបច្ចុប្បន្ន ជាទូទៅ ពួកគេចូលចិត្តយកស្ទីលតាមតារាបរទេស ពិសេសគឺតារាកូរ៉េខាងត្បូង មិនថាតែម៉ូដសក់ ឬសម្លៀកបំពាក់ ដូច្នេះ ដើម្បីបំពេញបំណងមិត្តយុវវ័យ យើងសូមណែនាំអំពីស្ទីល mix អាវយឺតប្រកបដោយភាពស្រស់ស្អាត តាមស្ទីលរបស់តារាកូរ៉េខាងត្បូង ដូចខាងក្រោម។
ក្រុមអ្នករត់តាមម៉ូដែលសម្លៀកបំពាក់ កំពុងតែពេញចិត្តនឹងម៉ូដែលអាវយឺត មានរូបកូនក្ដាន់ Bambi របស់ Givenchy សូម្បីតែ Tiffany (SNSD) ក៏ចូលចិត្តប្រើប្រាស់។ ថ្មីៗនេះ ស្រីស្អាតរូបនេះ បានបង្ហាញខ្លួននៅព្រលានយន្ដហោះ ក្នុងឈុតដ៏ស្រស់ស្អាតខាងលើ ដោយរួមផ្សំជាមួយសំពត់ខ្លីមានផ្នត់ និងស្បែកជើងពណ៌ខ្មៅរលើប។ ក្នុងឈុតសម្លៀកបំពាក់ស្រដៀងនឹង Tiffany ប៉ុន្ដែស្រីស្អាត UEE បែរជាជ្រើសរើសអាវយឺតពណ៌ក្រហមឆើត ផ្ទុយទៅនឹងសម្លៀកបំពាក់ដទៃនៅលើរាងកាយរបស់នាង។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ស្បែកជើង ankle boots រួមនឹងស្រោមជើងវែងផងនោះ ជួយឱ្យនាងកាន់តែទាក់ទាញ ប៉ុន្ដែស្រោមជើងវែង ស័ក្ដិសមសម្រាប់តែនារីដែលមានជើងវែងប៉ុណ្ណោះ។ អាវយឺតដៃវែង ពណ៌ក្រហមក្រមៅ បូករួមនឹងខោខ្លីលើគល់ភ្លៅ និងស្បែកជើង sneaker កខ្លី ជួយឱ្យស្រីស្រស់ Jisook (Rainbow) លេចធ្លោនៅទីសាធារណៈ។
អាវយឺតពណ៌ស ដៃវែង អាចពាក់លុបខោខ្លី ដើម្បីបង្អួតជើងដ៏សខ្ចី ដូច HyunA ។ ប្រសិនអ្នកចង់ស្លៀកពាក់បែបស្រទាប់ layering ចូរយកចិត្តទុកដាក់អំពីប្រវែងនៃស្រទាប់និមួយៗ ដូចស្ទីលរបស់ Jessica ។ អាវយឺតរាងស្ទើរ ពាក់ជាមួយខោខ្លី គូទវែង និងស្បែកជើង wedge sneakers បាតក្រាស់ គឺជាឈុតល្អសម្រាប់នារីដែលមានរូបរាងទាប ដូច Bora (T-ara) ។
អត្ថបទផ្សេងៗដ៏គួរឱ្យចាប់អារម្មណ៍
Victoria Beckham បញ្ចេញម៉ូដសម្លៀកបំពាក់ សម្រាប់រដូវផ្ការីក និងរដូវក្ដៅ ២០១៤
តារាស្រីរបស់ពិភពលោក លេងស្ទីលសាមញ្ញ តែស្រស់ស្អាត
ឈុត Street style របស់យុវវ័យពិភពលោក ដ៏គួរឱ្យចាប់អារម្មណ៍ កាលពីសប្ដាហ៍មុន
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ k14