មានកវីនិពន្ឋដ៏ល្បីម្នាក់ បានធ្វើដំណើរទៅលេងនៅស្រុកបារាំង គាត់បានចូលទៅញ៉ាំបាយថ្ងៃត្រង់ នៅក្នុងភោជនីដ្ឋានមួយនៅពេលនោះគាត់នឹកចង់ញ៉ាំឆាផ្សិត ប៉ុន្តែគាត់មិនចេះភាសាបារាំងដូច្នេះគាត់ក៏យកក្រដាសមួយ សន្លឹកគូររូបផ្សិត រួចហុចទៅអោយអ្នកបំរើអ្នកបំរើនោះមើលរួចងក់ក្បាលហើយរត់ចេញបាត់ទៅ។

អ្នកកវីនិពន្ឋនោះ សើចរួចគិតក្នុងចិត្តថា យី! ថ្វីត្បិតតែការគូររូប របស់អញមិនល្អ ដូចការនិពន្ឋរបស់អញ តែវាអាចប្រើការបានដែរតើ!។មួយសន្ទះក្រោយមក ស្រាប់តែគេឃើញ អ្នកបំរើនោះ រត់ត្រហេបត្រហបមកវិញ រួចហុចឆ័ត្រទៅអោយគាត់ ៕
ព័ត៌មានទាក់ទងនឹងសំណើចផ្សេងៗ៖
-សំណើច រឿង៖ បងធម៌!-សំណើចរឿង៖ ឆ្មា មានទម្ងន់!-សំណើច រឿង៖ ខ្ញុំទើបមកពីស្រែ!-សំណើច រឿង៖ ស្រីស្រស់ ដេញឡាន!-សំណើច រឿង៖ ខំផោមចង់ងាប់ គ្មានក្លិន!
ដោយ៖ វណ្ណៈប្រភព៖ khmerjoke