នាយគ្រាក់បានប្រាប់ទៅ សម្លាញ់របស់ខ្ឡួនពីការស្អប់សត្វឆ្មាមួយក្បាល កំពុងរស់នៅក្នុងផ្ទះ រួចហើយបានសុំយោបល់ពីមិត្តភក្តិ ដើម្បីកម្ចាត់វា ។ នាយគ្រាក់៖ ខ្ញុំស្អប់សត្វឆ្មារ ដែលប្អូនស្រីខ្ញុំយកមកចិញ្ចឹមនៅក្នុងផ្ទះ សព្វថ្ងៃនេះណាស់ មិនដឹងធ្វើដូចម្តេចអោយវាស្លាប់ទេ? មិត្តភកិ្ត៖ ម៉េចក៏មិនរកវិធី កម្ចាត់វាទៅ?
នាយគ្រាក់៖ មានថ្ងៃមួយ ខ្ញុំបានផ្តួលតុសង្កត់សម្លាប់វា ព្រោះខ្ញុំដឹងថា ពេលដែលតុដួលសង្កត់ពីលើ វាច្បាស់ជាស្លាប់ ប៉ុន្តែវាមិនស្លាប់ទេ គឺខ្លួនប្រាណវា នៅដូចសភាពដើមដដែល ។ថ្ងៃមួយទៀត ខ្ញុំឃើញវាស៊ីច្រើន ក៏ជ្រើសរើសរកអាហារ ណាអោយវាស៊ី ដើម្បីអោយវាស្លាក់កស្លាប់ម្តងទៀត ។ អាហារនោះពេល អ្នកផ្ទះខ្ញុំញ៉ាំស្លាក់ក គ្រប់គ្នា ប៉ុន្តែពេលយកអោយវា ស៊ីតាមក្រោយ វាបែរជាស៊ីឆ្ងាញ់មាត់ ធ្វើមិនដឹង ។ មិត្តភក្តិ៖ អ្ហេះ! ចុះអាហារនោះជាអ្វីទៅវិញ? នាយគ្រាក់៖ ឆ្អឹងត្រី មិត្តភក្តិ៖ អូ! ចំជំនាញវា ៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke