មិនមានភាពអធិកអធម ដូចនៅអាមេរិក ឬអង់គ្លេស ប៉ុន្ដែ លក្ខណៈជារួមរបស់វា បានធ្វើឱ្យយុវវ័យនៅកូរ៉េខាងត្បូង មានការពេញចិត្តនឹង street style ក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដ នៅក្រុង Seoul ។
ត្រូវបានធ្វើឡើងនៅក្រុង Seoul ប្រទេសកូរ៉េខាងត្បូង និងក្រោមការគ្រប់គ្រងរបស់ក្រុម Innocean Worldwide ព្រឹត្តិការណ៍បង្ហាញម៉ូដ រដូវផ្ការីក/រងា ២០១៤ ត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង មិនត្រឹមតែក្នុងប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ត្រូវបានយុវវ័យនៅទូទាំងអាស៊ី មានការចូលចិត្តផងដែរ។ កូរ៉េខាងត្បូង ជាប្រទេសមួយដែលត្រូវបានគេមើលឃើញថា មានវិស័យឧស្សហកម្មសម្លៀកបំពាក់រីកចម្រើនលំដាប់កំពូលមួយ នៅអាស៊ី ហើយប្រទេសនេះ ក៏កំពុងក្លាយជាប្រភពនៃស្ទីលលេងខ្លួន នានា តាំងពីម៉ូដសក់ ការផាត់មុខ រហូតដល់សម្លៀកបំពាក់ ដែលយុវវ័យក្នុងតំបន់អាស៊ីនេះ តែងចូលចិត្ត ដូច្នេះ ព្រឹត្តិការណ៍បង្ហាញម៉ូដក្រុង Seoul គឺជាឱកាសល្អ សម្រាប់ក្រុមអ្នករចនាម៉ូដវ័យក្មេង បង្ហាញស្នាដៃរបស់ខ្លួន និងឃោសនាម៉ូដសម្លៀកបំពាក់របស់កូរ៉េខាងត្បូង។នៅក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដក្រុង Seoul ឆ្នាំនេះ ក្រៅពីវត្តមានរបស់ក្រុមតារាភ្ញៀវកិត្ដិយស គេក៏មានឱកាសទស្សនានូវ street style សម្បូរបែបរបស់យុវវ័យនៅទីនេះ។ សូមទស្សនារូបភាពមួយចំនួន ស្ដីអំពីការបង្ហាញម៉ូដ street style របស់យុវវ័យកូរ៉េខាងត្បូង នៅក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដក្រុង Seoul រដូវផ្ការីក/រងា ២០១៤ ៖
ចំណុចលេចធ្លោបំផុត នៅព្រឹត្តិការណ៍បង្ហាញម៉ូដក្រុង Seoul រដូវផ្ការីក/រងា ២០១៤ គឺអាវធំ denim jacket។ អាវប្រភេទនេះ តែងត្រូវបានយុវវ័យជាច្រើនប្រើប្រាស់ ដោយសារតែវាក្រាស់ សមស្របនឹងអាកាសធាតុត្រជាក់ មានច្រើនពណ៌ ច្រើនបែប និងត្រូវបាន mix ជាស្ទីលផ្សេងៗគ្នា ដូចជា អាវ denim jacket ខ្លី ពាក់ជាមួយ crop-top បង្ហាញផ្ចិត និងខោខៅប៊ោយ។ល។
ព័ត៌មានសំខាន់ៗគួរចាប់អារម្មណ៍ ៖
តារាម៉ូដែលវ័យក្មេងកូរ៉េ បង្ហាញភាពសិចស៊ី នៅលើគ្រែ ជាមួយរ៉ូបរាត្រី ដ៏ស្រើបស្រាល
ខោខៅប៊ោយ នៅតែទាន់សម័យ សម្រាប់យុវវ័យ
Selena Gomez ស្រស់ស្អាត ក្នុងឈុតម៉ូដែលរបស់ Adidas
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ k14/omgkorea