ថ្ងៃមួយ បុរសម្នាក់ទើបនឹងមកពីស្រែ ចូលដល់ទីក្រុង ពេលមកដល់ចំណតរថយន្ត គាត់ចង់ហៅស៊ីក្លូអោយ ដឹកទៅផ្ទះបងប្អូនគាត់តែមិនដឹងប្រាប់គេថាយ៉ាងម្តេច។ ងាកចុះងាកឡើងគាត់ក៏បានឃើញអ៊ុំស្រីម្នាក់ កំពុងបោយដៃហៅស៊ីក្លូ ហើយពេលស៊ីក្លូ ហើយពេលស៊ីក្លូមកជិតអ៊ុំ ស្រី និយាយថា៖ 72 មុនីរ៉េត ហើយក៏ឡើងជិះ ស៊ីក្លូនោះទៅ!

មួយស្របក់ក្រោយមកទៀត ក៏ឃើញមានយុវជនម្នាក់ បោយដៃហៅស៊ីក្លូ រួចនិយាយថា៖25 ហែមចៀវ ហើយក៏ឡើង ជិះស៊ីក្លូនោះទៅ!ស្ត្រីម្នាក់ទៀត បាននិយាយថា៖ 42 ម៉ៅសេទុង រួចឡើងជិះទៅ!ឃើញដូច្នេះគាត់ក៏មានសេចក្តីក្លាហានឡើង និង បោយដៃស៊ីក្លូរួចប្រាប់ថា៖ 35 ឪអាក្នុយ!ពេលនោះស្រាប់តែអ្នកស៊ីក្លូធ្វើភ្នែកស្លឺ !!!??
ដោយ៖ វណ្ណៈប្រភព៖ Khmerjoke