ចម្លែក ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ ដោយគេហទំព័រសារព័ត៌មាន mirror អោយដឹងថា បុរសម្នាក់​ បានបំពាក់កាម៉េរ៉ានៅក្នុងផ្ទះបាយ ដើម្បីប្រមាញ់សកម្មភាពមិនប្រក្រតី ផ្ទុយទៅវិញ គាត់បែរជារកឃើញរូបភាព ក៏ដូចជាវីដេអូ ដោយចៃដន្យ នោះគឺមិត្តស្រីរបស់ខ្លួន បានរួមភេទជាមួយនឹងកូនប្រុសជំទង់របស់គាត់វ័យ ១៦ ឆ្នាំទៅវិញ។

width=422

គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងក្នុងក្រុង  Tasmania ប្រទេសអូស្រ្តាលី។ ដោយឡែក​ មកទល់នឹងពេលនេះ​ មិត្តស្រីរូបនោះ ត្រូវបានចាប់ឃាត់ខ្លួននិងផ្តន្ទាទោស   ទៅតាមផ្លូវច្បាប់របស់ប្រទេសនេះហើយ  បន្ទាប់ពីមានការចោទប្តឹងពីសំណាក់មិត្តបុ្រសរបស់ខ្លួន  ពីបទបានធ្វើការរួមភេទ  ជាមួយនឹងក្មេងមិនទាន់គ្រប់អាយុ(អនីតិជន)។

ដោយឡែក   បើតាមប្រភពសារព័ត៌មានដដែល  ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា   ស្រ្តីដែលជាជនជាប់ចោទ  វ័យ  ២៨  ឆ្នាំរូបនោះ  មិនត្រូវបានបញ្ជាក់អត្តសញ្ញាណអោយដឹងនោះទេ ដោយផ្អែកទៅនឹងលក្ខខ័ណ្ឌផ្លូវច្បាប់៕

ដោយ ៖ រិទ្ធីប្រភព ៖ mirror