MIAMI (AP)- មនុស្សពីរនាក់ ដែលជាប់ទាក់ទងនឹងបទល្មើសប្រណាំងឡានខុសច្បាប់ ជាមួយ Justin Bieber បានប្រាប់សារពត៌មានThe Associated Press ថា៖ Justin Bieber នឹង ជជែកការពារការចោទប្រកាន់ចាប់ខ្លូនពីបទប្រណាំងឡានខុសច្បាប់ នៅរដ្ឋFlorida ខាងត្បូង។ // មនុស្សពីរនាក់នោះបាននិយាយថា៖ តារាដ៏មានប្រជាប្រិយភាព អាយុ២០​ នេះ នឹងតវ៉ារឿងក្តីបទល្មើសមជ្ឈឹមពីបទបើកបរ គ្មានការប្រុងប្រយ័ត្ន និងបទតតាំងនឹងការ ចាប់ខ្លួន។ Justin នឹងព្រមធ្វើការបរិច្ចាគសប្បុរសចំនួន ៥០០០០ ដុល្លារសហរដ្ឋអាមេរិក បន្ថែមលើការបង់ថ្លៃផាកពិន័យរបស់តុលាការ។ អ្នកនាំពាក្យពី MIAMI បាននិយាយថា៖  មនុស្សទាំងពីរនាក់នោះ បានទទូចចង់បាន ការសងជំងឺចិត្ត ពីព្រោះពួកគេមិនត្រូវបានអនុញ្ញាតឲបញ្ចេញមតិជាសាធារណៈ មុនពេលសវនការតុលាការនៅថ្ងៃពុធ។ Justin Bieber មិនបានចូលរួមក្នុងសវនការ នោះទេ។ Justin ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី​២៣ មករា នៅឯឆ្នេរ MIAMI ពីបទប្រណាំងឡាន ខុសច្បាប់ជាមួយនឹង Khalil Amir Sharieff ។ ប៉ុន្តែពួកគេទាំងពីរមិនត្រូវបានចោទប្រកាន់ ពីបទនោះទេ ដោយសារគ្មានភស្តុតាងច្បាស់លាស់ថាពួកគេបើកបរហួសល្បឿនកំណត់។ ការធ្វើតេស្តជាតិអាកុល រកឃើញថា កំរិតជាតិអាកុលរបស់ Justin មានកំរិតទាបជាង ០.០២។ ប៉ុន្តែការធ្វើតេស្ត ទឹកនោម បានបង្ហាញថា មានជាតិកញ្ឆា និង ជាតិថ្នាំប្រឆាំង នឹងភាពអន្ទះសារ រសាប់រសល់  Xanax។ Justin ក៏ត្រូវបានចោទប្រកាន់ពីបទតតាំង នឹងការចាប់ខ្លួន បន្ទាប់ពីតិះដៀលដោយពាក្យប្រមាថ ទៅលើមន្រ្តីប៉ូលីស ហើយថែមទាំង បើកបរដោយប្រើបណ្ណ័បើកបរហួសកំណត់។

​ ក្នុងខែកក្កដា Justin បានដោះស្រាយករណីបទឧក្រិដ្ខមួយផ្សេងទៀត ពីបទគប់ពងមាន់ ដាក់ផ្ទះអ្នកជិតខាងនៅ  Los Angeles។ ក្នុងករណីនោះ Justin ត្រូវបង់ ៨០,០០០ ដុល្លារសហរដ្ឋអាមេរិក សំរាប់ការខូចខាត។ ហើយត្រូវប្រឈមមុខ នឹងលក្ខខណ្ឌ ផ្សេងៗទៀត។ នៅ  Toronto Justin Bieber ត្រូវបានចោទប្រកាន់ពីបទ វាយតប់អ្នកបើកឡាន limousine ម្នាក់កាលពីខែធ្នូ។ មេធាវីរបស់គាត់បាននិយាយថា៖ សំរាប់ករណីនោះ គាត់គ្មានកំហុសទេ។

width=500

/

ប្រែសំរួលដោយ៖  មុន្នី ប្រភព៖  news