ក្រឡាការ៉ូក្រហម មួកចាក់ slouchy ឬអាវចងចង្កេះ គឺជាការនិយមថ្មីដ៏គួរឱ្យចាប់អារម្មណ៍បំផុត ក្នុងរយៈពេលចុងក្រោយនេះ ហើយវាក៏ជាជំនោរថ្មីសម្រាប់រដូវរងាឆ្នាំ ២០១៣-២០១៤!
អាវចាក់ពណ៌ក្រហម រួមនិងអាវ gilet គឺជាការណែនាំដ៏អស្ចារ្យរបស់ស្រីស្អាតនេះ ដើម្បីប្រែក្លាយស្ទីល casual ឱ្យទៅជាប្លែកជាងធម្មតា។ ជាមួយនឹងពណ៌ក្រហម និងខ្មៅ នារីនេះ គឺជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍នៅទីសាធារណៈ។ មួក beanie និងកាបូបស្ពាយក្រឡាការ៉ូ ក្រហម ក៏ជួយឱ្យសម្រស់របស់នាង កាន់តែលេចធ្លោ។
ជាមួយនឹងអាវយឺតខ្មៅ ខោវែង skinny ខ្មៅ ស្បែកជើង ankle boots ពណ៌ខ្មៅ អាវសិមិសក្រឡាការ៉ូពណ៌ក្រហម គឺជាសម្លៀកបំពាក់ដ៏សមស្រប ជួយឱ្យមានភាពទាក់ទាញ។ ជាងនេះ កាបូប satchel និងមួកមូលពណ៌ខ្មៅ ក៏ជាកត្តារួមចំណែកសម្រាប់បំពេញសម្រស់។
យើងតែងគិតថា មួក gaucho គឺជាស្ទីលមួយសម្រាប់តែក្រុមអភិជន ប៉ុន្ដែនារីម្នាក់នេះ បែរជាប្រើប្រាស់បានយ៉ាងស្រស់ស្អាត ជាមួយនឹងអាវ tank-top ខោ skinny jeans និង ankle boots។ អាវសិមិសក្រឡាក្រហម យកមកចងចង្កេះ ក៏ជួយឱ្យមានភាពប្លែកភ្នែកថែមមួយកម្រិត។
ប្រសិនយល់ថា អាវក្រឡាក្រហម ពាក់ជាមួយឈុតខ្មៅ មិនសមសម្រាប់អ្នក នោះអាវសិមិសក្រឡា.ស ខ្មៅ ចងចង្កេះជាមួយរ៉ូបពណ៌.ស ឬពណ៌កាកអំពៅ និងស្បែកជើងពណ៌ខ្មៅ គឺជាជម្រើសល្អមួយ។ ខៀវ និងខ្មៅ គឺជាពណ៌មួយគូដែលត្រូវបានគេចូលចិត្តនៅក្នុងរដូវរងាឆ្នាំនេះ។ ដោយសារតែមានរូបរាងស្រឡូន ស្រីស្អាតនេះ បានបំពេញ “សាច់” របស់ខ្លួន ដោយអាវធំ varsity jacket ដែលមានប្រវែងស្មើនឹងសំពត់ skort ។
ក្រៅពីនេះ បណ្ដាស្ទីលសម្លៀកបំពាក់ខាងក្រោម ក៏កំពុងត្រូវបានយុវវ័យពេញនិយម
ប្រើប្រាស់នៅដើមខែនេះផងដែរ ៖
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
វិធីជ្រើសរើសខោខៅប៊ោយរហែក ម៉ូដែល ២០១៣/២០១៤
street style កំពូលៗ របស់អ្នកស្នេហាសម្លៀកបំពាក់ ក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដ រដូវផ្ការីក/រងា
អ្នក “ដើរខ្យល់” ច្រើន ? គួរតែប្រើខោទ្រនាប់ កំចាត់ក្លិន Shreddies
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ K14