នៅពេលរដូវក្ដៅមកដល់ ក៏ជាពេលដែលត្រូវបន្ទាន់សម័យស្បែកជើងរបស់អ្នក។ ស្បែកជើង flat ឬ ballet ថ្មី ស្រស់ស្អាត និងមានភាពមាំមួន អាចបាំងកំដៅថ្ងៃ គឺជាជម្រើសល្អសម្រាប់មិត្តៗយុវនារីទាំងឡាយ ហើយវាក៏ត្រូវបានកំពូលតារាហូលីវូដជាច្រើននិយមប្រើប្រាស់។បណ្ដាស្រីស្អាតរបស់ហូលីវូដ តែងបង្ហាញភាពលេចធ្លោ និងថ្នៃថ្នូ នៅពេលមានវត្ដមាននៅលើកញ្ចក់ទូរទស្សន៍ ជាមួយនិងសម្លៀកបំពាក់ប្រចាំថ្ងៃ ពួកគេចូលចិត្តស្ទីលសម្លៀកបំពាក់ដែលផ្ដល់ភាពស្រួលខ្លួន និងភាពក្មេងវ័យ។ ដូច្នេះ ស្បែកជើងមួយប្រភេទដែលហៅថា flat shoes ឬ ballet គឺជាជម្រើសរបស់តារាល្បីឈ្មោះ។

/Mirranda Kerr ពិតជាអាចស្ដេងចេញនូវភាពទាក់ទាញ ជាមួយនិងស្បែកជើង ballet ពណ៌ទឹកក្រូច រួមនិងខោ chinos ពណ៌ស៊ីជំពូ ព្រមជាមួយអាវយឹតស។

/ចំណែក Lauren Conrad ក៏ជាអ្នកគាំទ្ររបស់ស្បែកជើង ballet ពណ៌ខ្មៅ មានបូដ៏ស្រស់ស្អាត ប្រកបដោយភាពជាស្ដ្រីទន់ភ្លន់។

/

/សម្រាប់កំពូលតារាចម្រៀងស្រុកស្រែ នាង Taylor Swift ស្បែកជើង ballet បានក្លាយជាសម្ភារៈមិនអាចខ្វះបាន ក្នុងការបញ្ចេញស្ទីលរបស់នាង។

/

Taylor Swift តែងបង្ហាញខ្លួន នៅទីសាធារណៈ ដោយពាក់ស្បែកជើង ballet ដែលមានពណ៌ខុសៗគ្នា។

/ដោយសារតែស្បែកជើង flat shoes មានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ជាមួយឈុតសម្លៀកបំពាក់ ដូច្នេះ វាក៏ត្រូវបាន Mirranda Kerr ជ្រើសរើសនៅពេលចេញទៅក្រៅ។ ពាក់ស្បែកជើង flat shoes ជាមួយនិងខោខៅប៊ោយរឹប នឹងនាំមកនូវភាពខ្លាំងក្លាបែបនារីភេទ។

/រ៉ូបពណ៌.ស បែប vintage រួមនិងស្បែកជើង flat shoes ពណ៌ខៀវ ក៏ជួយបញ្ចេញសម្រស់របស់អ្នកបានកាន់តែច្រើន ដូច Taylor Swift ។ 

/ Emma Roberts

/

Amanda Seyfriedប្រសិនអ្នកពេញចិត្តនឹងស្បែកជើងប្រភេទខាងលើ ចូរសាកល្បងប្រើវាជាមួយនិងឈុតសម្លៀកបំពាក់នានា ដែលដូចទៅនឹងស្ទីលរបស់ក្រុមតារាទាំងនេះ។ វាមិនត្រឹមតែជួយលើកសម្រស់ប៉ុណ្ណោះទេ តែវាក៏ជួយបង្ហាញភាពថ្លៃថ្នូរបស់អ្នកផងដែរ។

ដោយ ៖ តារា ប្រភព ៖ TCFS