កាលពីពេលថ្មីៗនេះ ក្រុម Idol កូរ៉េខាងត្បូង បាននាំគ្នា​ទៅ​ចូលរួម​ព្រឹត្តិការណ៍ Seoul Fashion Week ដោយ​ពួកគេម្នាក់ៗ បាន​ប្រើប្រាស់​សម្លៀកបំពាក់​ដ៏​ស្រស់ស្អាត រៀងៗខ្លួន ដ៏​គួរឱ្យ​ចាប់អារម្មណ៍ បង្អួត​សម្រស់​នៅមុខ​កាមេរ៉ា​នៃ​អ្នកយកព័ត៌មាន។ខាងក្រោម​នេះ គឺជា​ស្ទីល​ស្លៀកពាក់​របស់​តារា​មួយចំនួន នៅ Seoul Fashion Week ៖

/

ក្រុម​តារា​Trouble Maker (HyunA និង Hyunseung) គឺជា​តួអង្គ​ពីររូប​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ជាងគេ នៅលើ​កម្រាលព្រំ​ក្រហម​របស់​ឆាក​សម្ដែង​រដូវ​ផ្កា​រី/រដូវក្ដៅ ២០១៤ Steve J & Yoni ក្នុង​ព្រឹត្តិការណ៍ Seoul Fashion Week ។ អ្នក​ទាំងពីរ ប្រើ​ឈុត​សម្លៀកបំពាក់ ពីរ​ពណ៌​សំខាន់ គឺ​ខ្មៅ និង​ក្រឡា​ខ្មៅ​ក្រហម។ ខណៈដែល Hyunseung ពាក់អាវ trench-coat ជាមួយនឹង​ខោ​រឹប skinny ពណ៌​ខៀវ HyunA បែរជា​បង្ហាញ​ជើង​ទាំងពី​ក្នុង​ស្រោមជើង​សំណាញ់​ពណ៌​ខ្មៅ អាវ​ពណ៌​ខ្មៅ និង​អាវធំ​ក្រឡា​ដ៏​ទាក់ទាញ។ 

/

ចំណែក​Victoria របស់ F(x) ប្រើប្រាស់​សំពត់​ខ្មៅ មាន​ក្រឡា​ក្រហម ជាមួយ​អាវ sheer ។

/

អង្គុយ​ក្បែរ Victoria គឺ​នាង Jiyoung សមាជិក​របស់​ក្រុម KARA ដែល​គេ​សង្ស័យថា បាន​បំបែក​ក្រុម។ Jiyoung ពាក់​អាវយឺត sweatshirt និង​សំពត់​ខ្លី chiffon ស្បែកជើង​ពណ៌​ស។ 

/

Jokwon (2AM) បង្ហាញខ្លួន​ក្នុង​ឈុត​សម្លៀកបំពាក់​ក្រឡា​ក្រហម​ខ្មៅ យ៉ាង​ប្លែក​ភ្នែក រួម​នឹង​ស្បែកជើង​ក្រាស់ ពីរ​ពណ៌។ 

width=463

រួម​ដំណើរ​ជាមួយ Jokwon គឺ Chang Min ។ Chang Min ប្រើ​សម្លៀកបំពាក់​ប្រកបដោយ​ភាពជា​បុរស ៖ អាវ​សិ​មិ​ស​ក្រឡា​តូច​ពណ៌​ខ្មៅ​ក្រហម និង​អាវធំ​រាង​ប្រផេះ។ 

/

មិន​ត្រឹមតែ​ទាក់ទាញ​ដោយសារ​រូបរាង​ដូច​តារា​ម៉ូ​ដែល ឬ​រង្វង់​មុខស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ Kahi ក៏ត្រូវ​បាន​គេ​វាយតម្លៃ​ខ្ពស់ នៅពេល​នាង​ប្រើ​ឈុត​សម្លៀកបំពាក់​បែប​បុរស menswear ដ៏​ប្រណិត។ ឈុត menswear សាមញ្ញ ប៉ុន្ដែ​ទាន់សម័យ ជួយ​ឱ្យ Kahi លេចធ្លោ​ជាងគេ ធៀប​នឹង​តារាផ្សេង។ 

/

ចូលរួម​ក្នុង​ព្រឹ​ត្ដិ​ការណ៍​សប្ដាហ៍​បង្ហាញ​ម៉ូដ​ក្រុង Seoul លើក​នេះ ក៏មាន​វត្តមាន​សមាជិក ២រូប​របស់​ក្រុម SISTAR ផងដែរ នោះ​គឺ Soyu និង Hyorin ដែល​លេង​ស្ទីល​ប្លែក​អស្ចារ្យ។ Hyorin ប្រើប្រាស់​អាវ denim jacket និង​សំពត់ chiffon ចំណែក Soyu លេង​ស្ទីល “គ្មាន​ខោ” ដោយ​ប្រើប្រាស់​អាវ sweatshirt វែង​ស្ទើរ​លុប​ជង្គង់។ 

/

បវរកញ្ញា Honey Lee ស្រស់ស្អាត​ក្នុង​ឈុត​ពណ៌​ខ្មៅ ទឹកក្រូច រួមមាន អាវយឺត sweatshirt ពាក់​ជាមួយ​សំពត់​ខ្លី និង​ស្បែកជើង combat boots ។

 ក្រៅពីតារា​ល្បី​ៗ​ខាង​លើ​ ក៏​នៅមាន​វត្តមាន​តារាល្បីៗជាច្រើនរូប​ផ្សេងទៀត​ផងដែរ ដូចជា Zea របស់​ក្រុម BEG , សមាជិក ២រូប របស់​ក្រុម Spica , Goo Hye Soo , Jaejoong (JYJ) , អតីត​សង្សារ​របស់ Seven - Park Han Byul , Gong Hyo Jin , Yoon Seung Ah , Park Soo Jin , Gong Hyun Joo , ប្ដី​ប្រពន្ធ Lee Chun Hee - Jeon Hye Jin , Choi Kang Hee និង​ Hong Suah ។ល។

 

អត្ថបទ​សំខាន់​ៗ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ៖

ដើមខែតុលា តារាពិភពលោក ចូលចិត្តខោខៅប៊ោយ

រូបមន្ដ​ ៖ ការ​ស្លៀក​ពាក់​ស្ទីល​ច្រើន​ជាន់ សម្រាប់​នារី​ត្រគាក​ធំ

ទស្សនាស្ទីលប្រើប្រាស់សម្លៀកបំពាក់ របស់តារាហូលីវូដ

 

ប្រែ​សម្រួល​ដោយ​ ៖ តារាប្រភព ៖ K14