RiSe សមាជិក Ladies’ Code ដែលបានទទួលគ្រោះថ្នាក់ ចរាចរណ៏ កាលពីសប្តាហ៏មុននោះ កាលពីម្សិលមិញ នាងបានបាត់បង់ជីវិតទៅហើយ។ // បន្ទាប់ពីនាង បានស្លាប់កាលពីថ្ងៃទី ៧ សីហា វេលាម៉ោង ១០ព្រឹក វាបានឲដឹងថា ពិធីដង្ហែរសព បានប្រារព្ធធ្វើនៅមន្ទីរពេទ្យUniversity Anam Hospital ដើម្បីឲអ្នកកាន់ទុក្ខទាំងអស់អាចនិយាយ ពាក្យលាគ្នាជាលើកចុងក្រោយទៅកាន់នាងបាន។ ជាមួយនឹង សមានទុក្ខដ៏ក្រៀមក្រំ និង កាផ្ញើរសារលើកទឹកចិត្តតាមប្រព័ន្ធonline ពីសំណាក់ អ្នកគាំទ្រទូទាំងសកលលោក ព្រមទាំង មិត្តរួមអាជីពជាច្រើននាក់ទៀត អ្នកខ្លះ ក៏បាន ចូលរួមក្នុងពិធីនោះដែរ។ ពិធីកំដរសពនេះ នឹងបន្តធ្វើរហូតដល់ថ្ងៃទី៩ សីហា ហើយពិធីបុណ្យសពរបស់នាង នឹងត្រូវធ្វើនៅ ថ្ងៃនោះ​តែម្តង។ ប្រព័ន្ធផ្សព្វផ្សាយព៌តមានក្នុងស្រុក បានឲដឹងថា សមាជិក Ladies’ Code ដទៃទៀត កំពុងជួយសំរាលទុក្ខគ្នាទៅវិញទៅមក ក្នុងពេលវេលាដ៏សែនក្រៀមក្រំនេះ។

/

/

 អាន៖  គួរឲអាណិតណាស់! ម្នាក់ៗស្រក់ទឹកភ្នែក អួលដើមក នៅក្នុងពិធីដង្ហែរសព នាង EunB (មានវីដេអូ)

 

 

ប្រែសំរួលដោយ៖  មុនីប្រភព៖  soompi