ព្រឹកថ្ងៃនេះ គឺជាពិធីដង្ហែរសពរបស់ សមាជិក Ladies’ Code គឺ RiSe។ ពិធីនេះ ធ្វើឡើង នៅឯ មន្ទីរពេទ្យ Anam ក្នុងប្រទេសកូរ៉េខាងត្បូង។ មានមនុស្ស ជាច្រើន បានចូលរួម ក្នុងពិធីនោះ រួមទាំង សមាជិកក្រុម Ladies’ Code ផ្សេងទៀតដូចជា Ashley, Zuny និង Sojung។ ///បើយើងក្រលេកទៅមើល រូបថតរបស់ RiSe វិញ ហាក់ដូចជានៅស្រស់ៗ ដោយសារតែ ស្នាមញញឹម របស់នាង ប៉ុន្តែក្រុមគ្រួសារ ក៏ដូចជា មិត្តភក្តិទាំងអស់ មិនអាចញញឹមបានដូចនាងអញ្ចឹងឡើយ ក្រៅពីបង្ហូរ ទឹកភ្នែកសស្រាក់ ដោយសារតែ ពួកគេមិនដាច់ចិត្តឲនាងចាកចេញទាំងនៅវ័យក្មេងដូច្នេះទេ។ //Sojung ក៏មានវត្តមាន ក្នុងពិធីនោះដែរ ទាំងអង្គុយលើរទេះរុញ បានបិទម៉ាស់​ និង ពាក់់មួកជិតមុខ ហាក់ដូចជា មានសភាពមិនទាន់ បានធូរស្បើយ នៅឡើយ។  ជាមួយគ្នានេះដែរ ស្ថានីយ័ធំជាច្រើន បាន ប្រកាស ឲអ្នកសារពត៌មានទាំងអស់ រក្សាគំលាតពី Sojung ដើម្បីឲនាងមានភាពងាយស្រួលក្នុងការ ធ្វើ ដំណើរ។ / 

/

/

 

 

ប្រែសំរួលដោយ៖  ដាណាប្រភព៖  koreaboo