មនុស្សគ្រប់រូបតែងតែចង់បាននូវរាងស្អាត ឱ្យស័ក្តិសម ទៅនឹងដងខ្លួនរបស់ខ្លួនមិនថា មនុស្សប្រុស ឬស្រីនោះទេ អ្នកខ្លះចង់ឡើងទម្ងន់ ចំណែកអ្នកខ្លះទៀត ចង់សម្រកទម្ងន់ ដើម្បីឱ្យដងខ្លួន មានរាង កាន់តែសិចស៊ី។ ជាពិសេស សំរាប់យុវវ័យបច្ចុប្បន្នតែម្តង សម្រស់និង រាង គឺជារឿងសំខាន់បំផុត សំរាប់ពួកគេ។ ខាងក្រោមនះ គឺជាវិធីងាយៗ មួយចំនួន ជួយឱ្យអ្នកឡើងទម្ងន់បាន យ៉ាងឆាប់រហ័ស។

១/ ទទួលទានតិច៖ គឺជាវិធីសាស្រ្តមួយដ៏ល្អបំផុត ដែលធ្វើដំណើរនៃការបំលែងអាហារទៅជាថាមពលរបស់អ្នកថយចុះ នឹងធ្វើឱ្យអ្នក បែរជាចង់ទទួលទានអាហារ ដែលមិនល្អចំពោះច្រើនទៅវិញ ដោយសារតែ អ្នកអត់ទទួលឃ្លាន ឬ ទទួលមិនគ្រប់គ្រាន់ យូរពេក ធ្វើឱ្យឃ្លានក៏ទទួលទានចំណីអាហារផ្តេសផ្តាសច្រើន បន្ទាប់មក ធ្វើឱ្យអ្នកមានអារម្មណ៍ថា នឿយហត់អស់កំលាំង និង ខ្ជិល ដែលជាហេតុធ្វើឱ្យអ្នកឡើងទម្ងន់កាន់តែឆាប់រហ័ស។
២/ ទទួលអាហារឆ្ងាញ់ៗ បីពេលក្នុងមួយថ្ងៃ៖ តាមវិធីសាស្រ្តប្រពៃណីបុរាណ ការទទួលទានអាហារឆ្ងាញ់ៗ បីពេលក្នុងមួយថ្ងៃ នឹងធ្វើឱ្យអ្នកឡើងទម្ងន់បានយ៉ាងលឿន។ វាមិនត្រឹមតែធ្វើឱ្យការបំលែងអាហារទៅជាថាមពលរបស់អ្នកថយចុះនោះទេ វានឹងធ្វើឱ្យមានអារម្មណ៍ខ្ជិល បណ្តាលមកពីការទទួលអាហារច្រើនពេក។ ជាពិសេស ចំណីអាហារនៅខាងក្រៅភាគច្រើន ជាអាហារដែលមិនល្អសំរាប់សុខភាពរបស់អ្នកតែម្តង កាន់តែទទួលទាន កាន់តែឡើងទម្ងន់៕
៣/ បញ្ឈប់រាល់ការហាត់កីឡា៖ ប្រសិនបើ អ្នកចង់ឡើងទម្ងន់ បានឆាប់រហ័ស អ្នកត្រូវតែបញ្ឈប់ រាល់ការហាត់កីឡាទំាងអស់។ នេះគឺជាវិធីល្អមួយសំរាប់អ្នកចង់ឡើងទម្ងន់ ព្រោះថារាល់ពេលហាត់កីឡា វានឹងធ្វើឱ្យចលនាសាច់ដុំ និង សរសៃឈាមរត់ ដែលធ្វើឱ្យជាតិខ្លាញ់ក្នុងខ្លួនត្រូវដុតរំលាយ។ ដូច្នេះការបោះបង់ចោលការហាត់កីឡា វានឹងជួយអ្នកឱ្យឡើងទម្ងន់បានយ៉ាងមានប្រសិទ្ធិភាព។
៤/ បញ្ឈប់ការទទួលទានបន្លែ៖ បន្លែគឺជាប្រភេទអាហារបៃតងម្យ៉ាងសម្បូរដោយវីតាមីនជាច្រើន ដូចជា៖ សារធាតុរ៉ែ និង សារធាតុចិញ្ចឹមផ្សេងទៀតដែលមានតួនាទី យ៉ាងសំខាន់ក្នុងការដុតរំលាយសារធាតុខ្លាញ់ក្នុងខ្លួន។ ដូច្នេះ អ្នកត្រូវឈប់ទទួលទានបន្លែ ជំនួសដោយការទទួលទានប្រភេទអាហារណាដែលមានផ្ទុកសារធាតុខ្លាញ់ច្រើនវិញដូចជា៖ សាច់ជាប់ខ្លាញ់ ប័រ។ល។
៥/ ទទួលទានភេសជ្ជៈមានជាតិស្ករច្រើន៖ ការទទួលទានភេសជ្ជៈ ដែលមានជាតិស្ករច្រើន អាចជួយឱ្យអ្នកឡើងទម្ងន់បានយ៉ាងលឿនដោយអ្នកកាត់បន្ថយការទទួលទឹកជំនួស ដោយ ទឹកក្រូច បង្អែម និង ភេសជ្ជៈ មួយចំនួនទៀត ដែលមានជាតិស្ករច្រើន៕
ដោយ៖ វណ្ណៈប្រភព៖ health