06/09/2013 12:40
អាកាសធាតុប្រែមករដូវរំហើយ ដែលមានខ្យល់ខ្លាំងមកពីទិសខាងជើង គួបផ្សំជាមួយភាពស្ងួតនិងក្ដៅបន្ដិច នៃរដូវនេះ ធ្វើឱ្យមិត្តយុវវ័យទាំងឡាយ ងាកមកប្រើប្រាស់សម្លៀកបំពាក់វែងៗ ឬស្លៀកពាក់តាមស្ទីល layering ។
អាវធំ denim គឺជាអាវមួយប្រភេទដែលត្រូវបាននារីភាគច្រើនចូលចិត្តបំផុត នារដូវរំហើយ ព្រោះ វាមិនត្រឹមតែជួយរក្សាភាពកក់ក្ដៅក្នុងថ្ងៃដែលមានខ្យល់ខ្លាំង និងការពារកំដៅប៉ុណ្ណោះទេ វាក៏មានរចនាដ៏ស្រស់ស្អាត ដើម្បីជួយលើកសម្រស់បានមួយកម្រិត។ ជាមួយនឹងអាវធំ denim ខោខ្លីប៉ាក់ឌិនក្បាលដែកគោល , snapback, ស្បែកជើង creepers និងជាពិសេសគឺវ៉ែនតាមូលពណ៌ខៀវ នារីម្នាក់នេះ បានក្លាយជាស្រីស្អាតលេចធ្លោក្នុងចំណោមហ្វូងមនុស្ស។ សម្លៀកបំពាក់ធ្វើអំពីស្បែក និងរោមសត្វចៀម គឺជារបស់ដែលទទួលបានការប្រើប្រាស់ច្រើនក្នុងរដូវរំហើយ ជាក់ស្ដែងដូចនារីម្នាក់នេះ។ នាងបានជ្រើសរើសអាវរោមសត្វចៀមដ៏កក់ក្ដៅ ដើម្បីពាក់ជាមួយសំពត់ធ្វើអំពីស្បែក បង្កើតបានជាឈុតសម្លៀកបំពាក់មានលក្ខណៈ casual ទាក់ទាញ និងប្លែកភ្នែក។ អាវ crop-top ក្រាស បង្ហាញផ្ចិត គ្របដណ្ប់ដោយអាវសិមិសចងចង្កេះ ក៏ជាស្ទីលមួយដើម្បីប្រើប្រាស់ក្នុងរដូវរំហើយ។ នៅក្នុងពេលមានខ្យល់ខ្លាំង ឬក្ដៅ អ្នកអាចពាក់អាវសិមិស ពីលើអាវអាវ crop-top បង្កើតបានជាស្ទីលមួយទៀត ដែលមានប្រយោជន៍ជួយការពាររាងកាយរបស់អ្នក។ នេះក៏ជាការរួមផ្សំរវាងស្ទីលពីរផ្សេងគ្នា ប៉ុន្ដែឈុតដែលស្រីស្អាតម្នាក់នេះប្រើប្រាស់ បែរជាលាយបញ្ចូលគ្នារវាងមួកបែប casual ធម្មតា អាវយឺត ស្បែកជើង ankle boots ព្រពទាំងកាបូបស្ពាយ និងសំពត់ maxi sheer ដ៏គួរចាប់អារម្មណ៍។ នារីម្នាក់នេះវិញ កំពុងតែចាប់យកនូវការពេញនិយមបានយ៉ាងឆាប់រហ័ស នៅពេលនាងជ្រើសរើសសម្លៀកបំពាក់ដែលត្រូវគេយល់ថា នឹងធ្វើឱ្យកក្រើកក្នុងរដូវរំហើយ និងរដូវរងាឆ្នាំនេះ គឺអាវធ្វើអំពីស្បែក និងសំពត់ tartan ។ ការជ្រើសរើសនេះ ជួយឱ្យរូបមន្ដនៃការស្លៀកពាក់សាមញ្ញ ក្លាយជាអស្ចារ្យជាងមុន។ ការប្រើប្រាស់អាវយឺតធំវែង និងខោវែងរឹបរាងដែលមានរូបភាពស្រស់ស្អាត និងសាមញ្ញរបស់នារីម្នាក់នេះ មិនបង្កឱ្យមានភាពច្រំដែលនោះទេ ផ្ទុយទៅវិញ វាជួយឱ្យនាងកាន់តែមានភាពស្រស់ស្អាត និងប្លែកភ្នែក។ ប្រសិនស្ថិតនៅថ្ងៃដែលមានខ្យល់ខ្លាំង ហើយអ្នកក៏នៅតែចង់បង្ហាញភាពទាក់ទញ នោះឈុតមួយនេះអាចជួយអ្នកបាន។ ការរួមផ្សំរវាងអាវ crop-top ខោរឹបរាង skinny អាវមានមួក hoodie និងស្បែកជើង sneakers នឹងជួយឱ្យអ្នកបញ្ចេញស្ទីលដ៏ស្រស់ស្អាតមួយ ប៉ុន្ដែក៏នៅមានភាពសាមញ្ញ។ នៅពេលប្រើប្រាស់ឈុតមួយនេះ យើងជឿថា អ្នកនឹងប្រាកដជាមានភាពលេចធ្លោជាងគេមិនខាន។ ចំណុចទាក់ទាញរបស់ឈុតនេះ នោះគឺកាបូប និងស្បែកជើងពណ៌ក្រហមជាំ។ ឈិតសម្លៀកបំពាក់មួយដែលមានពីរពណ៌ ខ្មៅ និងស ត្រូវបានគេជឿថា មានការពេញនិយមជាងគេ។ ឈុតមួយនេះ នឹងជួយឱ្យអ្នកប្រើប្រាស់បញ្ចេញបាននូវភាពមាំមួយ និងស្រស់ស្អាត។
ដោយ ៖ តារាប្រភព ៖ k14