មិនយល់ថា មកពីមូលហេតុអ្វីបានជាជនជាតិចិន បានបំពាក់កាមេរ៉ាសុវត្ថិភាព ដល់ទៅ ៦០ កាមេរ៉ា នៅលើបង្គោលភ្លើងចរាចរណ៍មួយ នៅទីក្រុងសៀងហៃ? Gizmodo បានហៅរូបភាពបង្គោលភ្លើងចរាចរណ៍នេះថា ជារូបតំណាងមួយ នៃការខ្វះសេចក្តីគោរព ចំពោះសិទ្ធិផ្ទាល់ខ្លួនរបស់ អ្នករស់នៅក្នុងប្រទេសចិន។

/

កាមេរ៉ាសុវត្ថិភាពទាំង ៦០ នេះ កំពុងតែតាមដានសកម្មភាពនៅតំបន់ Baoshan ឯទីក្រុងសៀងហៃ។ កាលដំបូងឡើយ គេបានបំពាក់កាមេរ៉ាតែ ២៤ គ្រឿងទេ ប៉ុន្តែក្រោយមក អាជ្ញាធរមូលដ្ឋាន បានធ្វើការបំពាក់បន្ថែមចំនួន ៣៦ គ្រឿងទៀត។ បើតាមក្រុមហ៊ុនដែលបានបំពាក់កាមេរ៉ាសុវត្ថិភាពទាំង ៦០ គ្រឿងនេះ បានឲ្យដឹងថា គឺជាការចាំបាច់ ក្នុងការតាមដានត្រួតពិនិត្យ នៃលំហូរចរាចរ នៅទីនេះ។

/

រឿងដែលចង់និយាយនៅត្រង់នេះគឺថា ជំនួសឲ្យការតាមដានដោយការលាក់បាំងមិនឲ្យឃើញដូចនៅសហរដ្ឋអាមេរិច, ប្រទេសចិនបែរជាបំពាក់កាមេរ៉ា ដាក់ជាចំហរឲ្យឃើញ នៅកណ្តាលផ្លូវធំទៅវិញ។ ប៉ុន្តែពិតជាសំណាងណាស់ បន្ទាប់ពីសារព័ត៌មានក្នុងស្រុកចុះផ្សាយមក រដ្ឋាភិបាលចិន បានចាប់ផ្តើម ដោះកាមេរ៉ាដែលហួសកំរិត មួយចំនួនចេញវិញ ពីផ្លូវទីក្រុងសៀងហៃ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- Apple កំពុងតែពិសោធ iPhone អេក្រង់កោង ទំហំធំ- Sony និយាយពីកាលវិភាគ Update Android 4.3 និង 4.4 ដល់ឧបករណ៍ Xperia របស់ខ្លួន- មិត្តភក្តិក្លាយជាស្នេហា ចុងក្រោយស្នេហាក្លាយជាអ្វីទៅ?- ដឹងទេថា iPad Air ស្រាលយ៉ាងណាទៅ?- ឆយី ព្រលែងដើមទ្រូងម៉ាឈ្នះដៃ អង្រួនបុរសៗ ឲ្យឈ្លក់វង្វេង នៅអូស្ត្រាលី

 

ប្រែសម្រួល៖ សិលាប្រភព៖ Vreview