ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស អាស៊ីវ័ន កាលពីវេលាល្ងាចថ្ងៃពុធម្សិល មិញនេះ ចេញផ្សាយអត្ថបទ អោយដឹងថា យុវវ័យដែលជាអ្នកញៀនលេងហ្គេមម្នាក់ បាន ស្លាប់បាត់បង់ជីវិត ដោយសារតែគាំងបេះដូង ពោលគឺ ក្រោយពីគាត់បានចំណាយពេល លើសពី ១៥ ម៉ោងឯណោះ ក្នុងការអង្គុយលេងហ្គេម នៅឯហាងអ៊ិនធើណេតកាហ្វេក្បែរផ្ទះមួយកន្លែង។
គួររំឭកផងដែរថា ករណីខាងលើនេះ បានកើតឡើងនៅឯផ្ទះជនរងគ្រោះដោយមានទីតាំង ស្ថិតនៅក្នុងក្រុង GEORGE TOWN ប្រទេសម៉ាឡេស៊ី ។ ដោយឡែក ប្រភពសារព័ត៌មានដដែលបន្ថែមថា ជនរងគ្រោះខាងលើ បានអង្គុយសម្ងំលេងហ្គេមនៅឯហាងអ៊ិនធើណេតកាហ្វេមួយកន្លែងនោះ ចាប់តាំងពីម៉ោង ១០ យប់ ថ្ងៃអាទិត្យ រហូតដល់ម៉ោង ១ រសៀលថ្ងៃច័ន្ទ ទើបគាត់រត់ត្រលប់មកផ្ទះវិញ ។ តែទោះជាយ៉ាងណាក៏ដោយ មកទល់នឹងខណៈនេះមិនទាន់មានរបាយការណ៍ណាមួយ បញ្ជាក់អោយដឹងថា ហ្គេមអនឡាញដែលជនរងគ្រោះលេងមុនពេលស្លាប់នោះ ជាហ្គេមអនឡាញមានឈ្មោះអ្វីអោយពិតប្រាកដនោះទេ។

ស្រ្តីជាម្តាយវ័យ ៦២ ឆ្នាំ ឈ្មោះ Chew Qun Juan ផ្តល់ជាកិច្ចសម្ភាសន៍អោយដឹងថា កូនប្រុសតែមួយគត់របស់គាត់រូបនេះ បានចាប់ផ្តើមញៀនលេងហ្គេម ចាប់តាំងពីគេឈប់ធ្វើការងារនៅឯភោជនីយដ្ឋានមួយកន្លែង កាលពី ៥ ខែមុន ពោលគឺ ក្រោយពីគេមានគ្រោះថ្នាក់ចរាចរណ៍។ ដោយទទួលរងរបួសដៃស្តាំជាខ្លាំង គេក៏បានសម្រេចចិត្តឈប់ធ្វើការ ។ ជារឿយៗ នាងខ្ញុំតែងទូន្មានថា កុំលេងហ្គេមច្រើនពេកវាមិនល្អនោះទេ តែគេមិនដែលស្តាំនោះឡើយ។
ជាការពិត កូនបុ្រសរូបនេះ នាងខ្ញុំខំចិញ្ចឹមបីបាច់យ៉ាងលំបាក ក្រោយពីឪពុករបស់គេបានស្លាប់ដោយសារជម្ងឺបេះដូងកាលពី ១៥ ឆ្នាំមុន ។ គ្មាននរណាម្នាក់អាចដឹងថាខ្ញុំមានទុក្ខក្រៀមក្រំប៉ុណ្ណានោះទេ តែអ្វីដែលនាងខ្ញុំសង្ឃឹមតែមួយគត់នោះគឹ គួរណាយកករណីលើកនេះជាគំរូស្រាប់ ពោលគឺ មិនត្រូវញៀនលេងហ្គេមពេកនោះទេ។
គួររំឭកផងដែរថា ជនរងគ្រោះដែលជាយុវវ័យ វ័យក្មេងស្លាប់នៅក្នុងហេតុការណ៍ខាងលើនេះមានឈ្មោះ Ong Yee Haw វ័យ ២៣ ឆ្នាំ ត្រូវបានរកអោយឃើញថា អង្គុយដេកស្លាប់ ដោយអោនមុខក្រាបចុះ នៅពីលើក្តារចុចកំព្យូទ័រ វេលាម៉ោង ៤ ល្ងាចក្នុងបន្ទប់របស់គេ៕
ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ស្លាប់ម្នាក់ ក្រោយមានការបំផ្ទុះ គ្រាប់បែកច្នៃ ពីមុខការិយាល័យ គណបក្ស- ត្រីជិត ៨ តោន ងាប់អណ្តែតត្រា ពេញផ្ទៃទឹកទន្លេ បង្កជាភាព ភ្ញាក់ផ្អើលទូទាំងប្រទេស- ផ្អើលជម្លៀសខ្លួន ចេញពីយន្តហោះ ខណៈមានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ- រកឃើញផូស៊ីល សត្វចម្លែក មានអាយុកាលរស់នៅ ១៥ លានឆ្នាំមុន- ដុតសម្លាប់កូនស្រីតូច ចោលក្នុងធុងសម្រាម រួចប៉ុនប៉ងធ្វើអត្តឃាត
ប្រែសម្រួល ៖ កុសលប្រភព ៖ អាស៊ីវ័ន