អ្នកប្រហែលជាធ្លាប់បានប្រើប្រាស់សញ្ញាអ្វីមួយដោយដៃ ដូចជាសញ្ញាម្រាមដៃពីរ សញ្ញាលេខ សូន្យ ។ល។ ប៉ុន្ដែ សញ្ញាទាំងនេះ មានអត្ថន័យផ្សេងៗគ្នា ទៅតាមតំបន់ និងប្រទេសនិមួយៗ ហើយប្រសិនមិនបានស្វែងយល់ត្រឹមត្រូវ អ្នកអាចនឹងជួបបញ្ហា។
១/ សញ្ញាលេខសូន្យ
នៅជប៉ុន សញ្ញា OK នេះ មានន័យថា ប្រាក់
នេះគឺជាសញ្ញាដែលត្រូវបានគេនិយមប្រើច្រើននៅអាមេរិក នាដើមសតវត្សទី ១។ កាលជំនាន់នោះ មានការយល់ខុសគ្នាមួយចំនួន អ្នកខ្លះយល់ថា ជាការសរសេរកាត់របស់ ពាក់“all correct” (អ្វីៗល្អទាំងអស់) ប៉ុន្ដែ ក៏តែងត្រូវបានគេសរសេរខុស ជា oll correct” ។ ក្រៅពីនេះ ក៏មានគេយល់ថា ជា“KO” (knock-out)។ ប៉ុន្ដែអត្ថន័យរបស់ សញ្ញាលេខសូន្យនេះ គឺ “OK”” ហើយវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅបណ្ដាប្រទេស និយាយភាសាអង់គ្លេស និងបានរាលដាលពាសពេញពិភពលោក។ប៉ុន្ដែ សញ្ញានេះ មានអត្ថន័យផ្សេងៗគ្នា នៅតាមប្រទេសនានា ៖
នៅបារាំង និងប៊ែលហ្សិក “OK” មានន័យថា ០ ឬមិនមានតម្លៃ។ នៅក្នុងហាងនៃប្រទេសបារាំង នៅពេលបុគ្គលិក សួរថា កន្លែងអង្គុយរបស់អ្នកបានល្អទេ ហើយអ្នកបញ្ចេញសញ្ញា OK នោះពួកគេនឹងប្ដូរតុឱ្យអ្នកភ្លាម។
នៅជប៉ុន សញ្ញា “OK” មានន័យថា ប្រាក់។ ប្រសិនអ្នកធ្វើជំនួញនៅប្រទេសនេះ ហើយបញ្ចេញសញ្ញា “OK” ដែលមានន័យស្មើនឹង “យល់ព្រម” ឬ “ទទួលយក” នោះ ជនជាតិជប៉ុន នឹងគិតថា អ្នកកំពុងបញ្ចុះបញ្ចូលឱ្យពួកគេពុករលួយ។
នៅតំបន់មេឌីទែរ៉ាណេ នេះគឺជាសញ្ញាមួយដែលមានន័យថា “មនុស្សភេទទីពីរ។ ចំណែកជនជាតិទួរគី វិញ យល់ថា អ្នកហៅពួកគេជាមនុស្សភ្លើ។ នៅអារ៉ាប់ គេមិនសូវប្រើសញ្ញានេះ ដោយសារតែវាមានន័យស្មើនឹងការគំរាម ឬជេរប្រមាថ។២/ សញ្ញាមេដៃឡើងលើ
នៅអូស្ដ្រាលី សញ្ញានេះ មានន័យថា អ្នកកំពុងសុំដោយសាររថយន្ដ
នៅក្នុងបណ្ដាប្រទេស ដូចជា អូស្ដ្រាលី អាមេរិក អាហ្វ្រិកខាងត្បូង សឹង្ហបុរី និងញ៉ូហ្ស៊ីឡែន សញ្ញានេះ មានន័យបីយ៉ាង ៖ សុំដោយសាររថយន្ដ យល់ព្រម និងជេរប្រមាថ។ នៅប្រទេសក្រិក សញ្ញាមេដៃផ្ដេកទៅមុខ មានន័យថា “ទៅឱ្យឆ្ងាយទៅ” ។ទន្ទឹមនឹងនេះ សញ្ញាខាងលើ ក៏ត្រូវបានគេប្រើប្រាស់ដើម្បីបង្ហាញអំពីអំណាចរបស់អ្នកណាម្នាក់ នៅចំពោះមុខ។៣/ សញ្ញាអក្សរ V
ជាសញ្ញាជ័យជំនះ របស់ប្រទេសភាគច្រើន
សញ្ញានេះ ត្រូវបានគេប្រើប្រាស់ច្រើន នៅអូស្ដ្រាលី ញ៉ូហ្ស៊ីឡែន និងអង់គ្លេស ដោយមានអត្ថន័យជាពាក្យជេរប្រមាថ ប្រសិនបាតដៃបែរមកក្នុង។ ប៉ុន្ដែ នៅពេលបាតដៃបែរចេញក្រៅ គឺមានន័យថា “ជ័យជំនះ” ។
ប៉ុន្ដែ នៅប្រទេសខ្លះ បើទោះជាសញ្ញាអក្សរ V ដែលបែរបាតដៃបែរទៅក្រៅ ឬមកក្នុង ក៏មានន័យថា “ជ័យជំនះ” ដូច្នេះ នៅពេលជនជាតិអង់គ្លេស ប្រើសញ្ញានេះដើម្បីជេរជនជាតិជាតិអាល្លឺម៉ង់ នោះអាចធ្វើឱ្យជនជាតិអាល្លឺម៉ង់ សប្បាយចិត្ត។
ចំណែកប្រទេសខ្លះ នៅអឺរ៉ុប និងអាស៊ីអាគ្នេយ៍ សញ្ញានេះ មានន័យស្មើនឹងលេខ “២” ។ ដូច្នេះ ប្រសិនបុគ្គលិកលាយស្រាម្នាក់នៅទីនេះ ត្រូវបានជនជាតិអង់គ្លេស ឬអូស្ដ្រាលី ជេរប្រមាថ ដោយប្រើសញ្ញានេះ នោះវាងាយយល់ណាស់ នៅពេលបុគ្គលិកលាយស្រា យកស្រាពីរកែវមកជូន។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
មនុស្សស្មោះត្រង់នៅពេលព្រឹក នឹងកុហកនៅពេលល្ងាច
វិធីងាយៗ សុំមិត្តស្រី រៀបអាពាហ៍ពិពាហ៍ ប្រកបដោយ ភាពផ្អែមល្ហែម
ស្ពានខ្ពស់ជាងគេបំផុត លើពិភពលោក នៅប្រទេសបារាំង
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ KH