Justin Bieber គឺជាតារាចំរៀងដ៏ល្បី ក្នុងចំនោមតារាចំរៀងល្បីៗផ្សេងទៀត ក្នុងពិភពលោកប៉ុន្តែការតែងខ្លួនតាម តារាចំរៀងមួយនេះ ពិតជាមិនពិបាកនោះទេ ។ ការតែងខ្លួនតាមតារាចំរៀងម្នាក់នេះ គឺគ្រាន់តែពាក់វែនតាខ្មៅ អាវមានមួក សាក់ក្លែងក្លាយ ហើយនិងអង្គរក្សក្លែងក្លាយដើរតាម ២ នាក់ទៅគឺដូចបាត់ទៅហើយ ។ថ្មីៗនេះ វីដេអូមួយត្រូវបានគេ ដាក់បញ្ចូលទៅក្នុង Youtube ដែលបង្ហាញអំពី ការតែងខ្លួនធ្វើJustin Bieber ហើយបន្លំភ្នែកអ្នកគាំទ្ររបស់ Justin Bieber បានជាច្រើន ។ អ្នកដែលតែងខ្លួនធ្វើ Justin Bieber នោះមានឈ្មោះថា Jeremy Frost ។ Jeremy ត្រូវបានគេនិយាយថា គាត់មានមុខមាត់ដូច Justin Bieber ណាស់ដូចនេះហើយ ទើបគាត់និងមិត្តភក្តិរបស់គាត់ សាកបន្លំធ្វើជា Justin Bieber ម្តងទៅមើល ។Jeremy Frost បានតែងខ្លួនដូច Justin Bieber បេះបិតហើយ ដើរលេងនៅជិតកន្លែងមួយ នៅទីក្រុង Boston មុនពេល Justin Bieber សំដែង Concert នៅទីនោះ ។ ជាលទ្ធផល អ្នកគាំទ្រស្រីជាច្រើន បានសុំ Jeremy ថតរូប មានអ្នកខ្លះស្មានតែគាត់ជា Justin Bieber មែនទែនទៀតផង ។ វីដេអូបានទាក់ទាញចំនួនអ្នកទស្សនា កន្លះលានដង ហើយក៏កំពុងបន្តផងដែរ ៕
ព័ត៌មានកំសាន្តស្តីពីតារាៗ ដ៏សំបូរបែបគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ ៖ លីលីប្រភព ៖ k14