ក្រុមអ្នកជំនាញផ្នែកម៉ូដែល បានរកឃើញចំណុចដូចគ្នាទាំងស្រុង ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ រវាងសម្លៀកបំពាក់របស់ Victoria's Secret ឆ្នាំនេះ ទៅនឹងម៉ូដែលឆ្នាំ ២០១០ របស់ក្រុមហ៊ុនសម្លៀកបំពាក់លំដាប់ប្រណិត Antonio Berardi ។រយៈពេលកន្លង ក្រុមអ្នកគាំទ្ររបស់ Victoria's Secret បានទស្សនាកម្មវិធីមួយ ប្រមូលផ្ដុំដោយម៉ូដែលលេចធ្លោបំផុត ដែលបានដើរបង្ហាញដោយក្រុមតារាចម្រៀងល្បីឈ្មោះ។ Victoria's Secret ប្រាកដជាបានធ្វើឱ្យក្រុមអ្នកគាំទ្រ មិនអាចភ្លេចបាននូវម៉ូដែលដ៏ស្រស់ស្អាតរបស់ខ្លួន ប្រសិនថ្មីៗនេះ ទស្សនិកជនមិនបានរកឃើញចំណុចដូចគ្នារវាងកម្រងម៉ូដែលសម្លៀកបំពាក់របស់ Victoria's Secret និងរចនារបស់ក្រុមហ៊ុន Antonio Berardi ។ ចំណុចខុសគ្នាដែលគេងាយនឹងមើលឃើញ នោះគឺនៅលើសម្លៀកបំពាក់របស់ Victoria's Secret មានស្លាប រួមនឹងគ្រឿងសម្អាងលេចធ្លោមួយចំនួន។

/

សម្លៀកបំពាក់ដែលបង្ហាញដោយ Cara Delevingne ដូចគ្នាស្ទើរទាំងស្រុងទៅនឹងម៉ូដែលរបស់ក្រុមហ៊ុន Antonio Berardi ក្នុងកម្រងសម្លៀកបំពាក់ ឆ្នាំ ២០១០

 

/

ម៉ូដែលខោ skinny ឌិន sequin ដ៏ស្រស់ស្អាតរបស់ Antonio Berardi ឆ្នាំ ២០១២....

 

/

បែរជាបង្ហាញខ្លួននៅលើឆាកបង្ហាញម៉ូដរបស់ Victoria's Secret ក្នុងពេលកន្លង។

ដោយសារតែភាពដូចគ្នានេះហើយ បាននាំឱ្យមានករណីសង្ស័យថា Victoria's Secret លួចចម្លងរចនារបស់ Antonio Berardi ។ ប៉ុន្ដែ   មតិមួយចំនួន បែរជាគិតថា អគ្គនាយកផ្នែកច្នៃម៉ូដរបស់ Victoria's Secret អ្នកស្រី Sophia Neophitou គឺជាអតីតទីប្រឹក្សាដ៏យូរឆ្នាំរបស់ក្រុមហ៊ុន Antonio Berardi ដូច្នេះ ការជាន់នឹងគំនិតដដែលមួយ ឬពីរ នៃកម្រងម៉ូដែលសម្លៀកបំពាក់របស់ក្រុមហ៊ុនទាំងពីរ គឺជារឿងដែលអាចកើតមានឡើង។បច្ចុប្បន្ន អ្នកស្រី Sophia Neophitou និងអ្នកតំណាងរបស់ Antonio Berardi មិនទាន់បានចេញ មុខបកស្រាយយ៉ាងណានៅឡើយ ប៉ុន្ដែ ករណីខាងលើនេះ ក៏ធ្វើឱ្យមានផលប៉ះពាល់មិនតិចនោះដែរ ចំពោះកិត្តិនាមរបស់ក្រុមហ៊ុនសម្លៀកបំពាក់លំដាប់ពិភពលោកដូច Victoria's Secret ។

 

អត្ថបទ​​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

សម្លៀកបំពាក់ street style រដូវរងាឆ្នាំនេះ គេនិយមបែបណា ?

វិធី​ជ្រើសរើស​ខោ​ខៅ​ប៊ោ​យ​រហែក ម៉ូ​ដែល ២០១៣/២០១៤

street style កំពូលៗ របស់​អ្នក​ស្នេហា​សម្លៀកបំពាក់ ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ រដូវ​ផ្កា​រីក/រងា

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ thefashionspot