ភ្នំពេញៈ កន្លងមកតារាចម្រៀង ប្រចាំផលិតកម្ម ប៊ីកមែន កញ្ញា សន នាងផល្លីកា មានការលាក់បាំងចំណង ស្នេហារបស់នាង និងសង្សារ យ៉ាងអាថ៌កំបាំង។ ជានិច្ចកាលនាង តែងតែឆ្លើយថា មិនមានម្ចាស់ គ្រងបេះដូង ណាម្នាក់ទេ។ កាលពីពេលថ្មីៗនេះ ស្រាប់តែនាង បានរំលេចរូបភាព ផ្អែមល្ហែមស្អិតល្មួត ជាមួយនឹងវីជេ រតនា ជាសាធារណៈ នៅក្នុងកម្មវិធី ខួបកំណើតរបស់លោក ដែលគេដឹងយ៉ាងជាក់ថា ជាសង្សាររបស់នាង ។

កាលពីពេលកន្លងទៅថ្មីៗនេះ តារាចម្រៀងរាងតូច ច្រឡឹងរូបស្រស់ កញ្ញា សន នាងផល្លីកា មិនធ្លាប់បង្ហើប ពីរឿងជីវិតស្នេហា ផ្ទាល់ខ្លួនរបស់នាងឡើយ រាល់សំណួរពាក់ព័ន្ធ នឹងរឿងស្នេហា តែងតែឆ្លើយយ៉ាងខ្លីថា “មិនទាន់មានមិនចង់គិត” ។ ប៉ុន្តែថ្មីៗនេះស្រាប់តែបែកធ្លាយ ចំណងស្នេហា របស់នាង និងគូស្នេហ៍វ័យក្មេង ជាអ្នកសិល្បៈដូចគ្នាគឺលោក វីជេ រតនា ដោយពួកគេទាំងពីរនាក់ បានសម្ងំបង្កាត់ ភ្លើងស្នេហ៍លួចលាក់ រយៈ ពេលជិត១ឆ្នាំមកហើយ ។

ស្រីស្រស់រាងតូចច្រឡឹង កញ្ញា សន នាងផល្លីកា បានប្រាប់ឲ្យ LookingTODAY ដឹងតាមទូរស័ព្ទ នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៣នេះថា សម្រាប់រឿងស្នេហា របស់នាង ដែលកន្លងមកនាងមិន បង្ហាញជាសាធារណៈនោះ ដោយសារតែ នាងមិនទាន់ច្បាស់ ក្នុងចិត្តទើបមិនទាន់ ចង់ទម្លាយចេញតែពេល នេះចំណងស្នេហ៍របស់នាង ហាក់រឹងមាំច្រើនជាង មុន រហូតដឹងឮដល់ ចាស់ទុំទាំងសង ។

នាងផល្លីកា បានប្រាប់ឲ្យដឹងថា “ខ្ញុំទទួលស្គាល់ថា ខ្ញុំមានទំនាក់ទំនង ស្រឡាញ់គ្នាជាមួយ បង រតនា ជិត១ឆ្នាំហើយ គ្រាន់តែខ្ញុំទាំងពីរនាក់ មិនទាន់ចង់បង្ហាញ ជាសាធារណៈ ទើបតែមួយរយៈ ពេលចុងក្រោយខ្ញុំ ទាំងពីរនាក់ហាក់ ដូចជាបង្ហា ញទំនាក់ទំនងស្អិតល្មួត ជាមួយគ្នាច្រើនជាងមុន ” ។

ទន្ទឹមជាមួយគ្នានោះ ក៏ស្រាប់តែមាន ព័ត៌មានលេចឮថា កញ្ញា សន នាងផល្លីកា និងសង្សារស្រឡាញ់គ្នា បង្កើតភាពផ្អែមល្ហែមជាមួយគ្នា យូរណាស់មកហើយ ដោយពួកគេទាំងពីរនាក់ មានទំនាក់ទំនង ស៊ីជម្រៅជាមួយគ្នា ដល់ថ្នាក់ត្រូវរស់នៅ ជ្រកក្រោមដំបូលផ្ទះ តែមួយជាមួយគ្នាស្ងាត់ៗ ។

តារាចម្រៀងវ័យជាង២០ឆ្នាំរូបនេះ បានទម្លាយប្រាប់ ជុំវិញព័ត៌មាននោះថា “ ខ្ញុំទទួលស្គាល់ថា ខ្ញុំមានទំនាក់ទំនង ស្នេហាជាមួយគ្នា ត្រឹមតែជាការ មើលចិត្តគ្នាទៅវិញ ទៅមកតែប៉ុណ្ណោះ មិនដល់ថ្នាក់ត្រូវរស់ នៅជាមួយគ្នាក្នុង ផ្ទះតែមួយស្ងាត់ៗ ខ្ញុំពិតជាហួសចិត្តណាស់ ចំពោះដំណឹងនេះ រវាងខ្ញុំនិងបង រតនា មិនអាចរស់នៅ ក្រោមដំបូលផ្ទះ តែមួយរំលងប្រពៃណីខ្មែរទេ”៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

Looking

Looking

Looking

Looking

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល