តារា KPOP នីមួយៗ បានព្យាយាមខំប្រឹងប្រែងខ្លាំងណាស់ ក្នុងជីវិតអាជីព ជាតារាចំរៀងរបស់ពួកគេ ។ ក្នុងនោះ មានរឿងចំលែកជាច្រើន ដែលបានកើតឡើង សំរាប់ពួកគេពិតជាមិនអាចបំភ្លេចបានឡើយ ។ ខាងក្រោមនេះ គឺជារឿងពិតទាំង ១០ ដែលអ្នកមិនដែលដឹងពីតារា KPOP ទាំងនេះ សូមអញ្ចើញទៅទស្សនាទាំងអស់គ្នា ៖

-Nickhun (2PM) ធ្លាប់បានហៅ អោយមកធ្វើជាស្វាមីក្លែងក្លាយ គូជាមួយ Ga In (BrownEyed Girls) តែត្រូវបានជំនួសដោយ Jo Kow (2AM) វិញពេលជិតចាប់ផ្តើមថត ក្នុងកម្មវិធីWe Got Married ។

width=470-ក្នុងឆ្នាំ ២០០៩ Suzy ធ្លាប់ចូលប្រលងចំរៀងកម្មវិធី Mnet Superstar K តែធ្លាក់ទៅវិញក្នុងវគ្គជំរុះជុំដំបូង តែសំណាងល្អ នាងត្រូវបានក្រុមការងាររបស់ ផលិតកម្ម JYP ចាប់អារម្មណ៍ហើយក៏ទាក់ទង ធ្វើជាអ្នកហ្វឹកហាត់ រហូតដល់ចេញមុខក្នុងក្រុម Miss A ជាសមាជិក ដែលក្មេងជាងគេ ។

width=470-Luhan (EXO) ត្រូវបានគេដាក់ឈ្មោះអោយថា Marilyn Manroe ដែលជាស្រីស្អាតបំផុតនៅក្នុងរឿងមួយរបស់ អាមេរិចកាលពីជំនាន់មុន ។ Luhan ត្រូវបានគេដាក់ឈ្មោះនេះអោយដោយសារតែមានមុខមាត់ស្រដៀង Marilyn Manroe ។

width=470-Nana (After School) ជាអ្នកជំនាញកែសម្ភស្សម្នាក់ ហើយនាងក៏ជាសមាជិកនៃ សាមគមអ្នកផាត់មុខពិភពលោកផងដែរ ។

width=470-Rain ធ្លាប់បរាជ័យ ក្នុងការចូលប្រលងចំរៀង ១៨ ដងមុនពេលដែល Rain ក្លាយជាតារាល្បី ។

width=470-Ga In ត្រូវបានសមាជិក ៣ រូបផ្សេងទៀត ជ្រើសរើសដោយផ្ទាល់ បន្ទាប់ពីនាង ធ្លាក់ចេញពីការប្រកួត Battle Shinwa ។ ពេលនោះនាងបានរត់ទៅយំ នៅក្នុងបន្ទប់ទឹក ហើយត្រូវបានតាមរកឃើញដោយ អ្នកនិពន្ធ Ahn Jung Hoon ។ វាជាពេលមួយដែលនាងមិនអាចបំភ្លេចព្រោះវាបាននាំអោយនាង មានឱកាសចូលក្នុងក្រុម Brown Eyed Girls ។

width=470-Mir (MBLAQ) ប្រាប់ថា គាត់មិនបានប្រលងចូល ផលិតកម្ម JTune ឡើយព្រោះម្ចាស់ផលិតកម្ម គឺជាបងថ្លៃរបស់គាត់ ។ ចំណែករឿងមួយទៀតគឺ Mir ធ្លាប់លួចលក់ កូនគោរបស់ឱពុកគាត់ ដោយប្រាប់អ្នកទិញថា គាត់យកមកលក់ជំនួសឱពុកគាត់ ។

width=470-Bora (SISTAR) ប្រាប់ថា ពេលដែលនាងឡើងកម្មវិធី ទូរទស្សន៍ដំបូងបំផុត កម្មវិធី GoldenLadder ក្នុងនាមជាបវរកញ្ញាប្រចាំសកលវិទ្យាល័យ Myeong Ji គឺជាថ្ងៃតែមួយ ដែលឱពុករបស់នាង បានស្លាប់ដោយសារជំងឺ មហារីក្រពះរ៉ាំរ៉ៃជាយូរមកហើយ ។

width=470-ក្នុងពេលរៀននៅបថមសិក្សា Taecyeon (2PM) បានសារភាពស្នេហ៍ជាលើកដំបូង ដោយចិញ្ចៀន ២ វង់គឺប្រាក់និងមាស ដោយចិញ្ចៀនមាស គឺជាចិញ្ចៀនរៀបការរបស់ ម្តាយគាត់ ។

width=470-ម្តាយរបស់ Hana ធ្វើជាអ្នកចំរៀងក្នុងឆ្នាំ ១៩៨០ ចំណែកឱពុករបស់នាង ធ្វើជាសន្តិសុខ ។

width=470-ក្នុងពេលរៀនបថមសិក្សា Yoseob ត្រូវបានសាលា ខលហៅអាណាព្យាបាលមកផ្ទះ ដោយសាររកឃើញ គ្រូម្នាក់ពាក់សក់ក្លែងក្លាយ ហើយប្រាប់គេពេញសាលា ។width=470

 

ព័ត៌មានកំសាន្តផ្សេងៗ ដ៏សំបូរបែបទូទាំងពិភពលោកដែលអ្នកអាចចូលចិត្ត ៖

-លេចធ្លាយរូប JUSTIN BIEBER ស្រាតកាន់ហ្គីតាច្រៀងអោយ ជីដូនរបស់ខ្លួនស្តាប់-DISNEY និង PIXAR ចូលដៃគ្នា នាំយកសត្វដាយណូស័រ ផលិតជាភាពយន្តខ្នាតធំ-ទៅមើលការវិវត្តន៍ ស្ទីលសំលៀកបំពាក់របស់ G-DRAGON-ក្រលេកមើលសម្រស់ បវរកញ្ញាហុងកុង ក្នុងឈុតប៊ីគិនី 

 

ដោយ ៖ លីលីប្រភព ៖ allkpop