សម្រស់ស្រស់ស្អាត របស់មនុស្សគ្រប់រូប អាចទទួលដោយសារ កត្តាច្រើនយ៉ាង ដូចជា៖ សម្រស់ពីធម្មជាត ផលិតផលថែរក្សាសម្រស់ និង វិធីថែរក្សាសម្រស់ដោយប្រើរូបមន្តធម្មជាតិ។ល៕

ខាងក្រោមនេះ គឺជាវិធីធ្វើម៉ាស់បិទមុខ ដោយប្រើគ្រឿងផ្សំ ងាយៗអាចជួយឱ្យសម្រស់ស្បែកមុខ របស់អ្នក សភ្លឺ រលោង ក្នុងរយៈពេលដ៏ខ្លី ដោយធម្មជាតិ។

/

១/ យកសាច់ក្រូច កិនឱ្យម៉ដ្ឋ ១ស្លាបព្រាបាយ  លាយជាមួយនឹងម្ស៉ៅ Powder  ១ស្លាបព្រាបាយ  បន្ទាប់មក លាយជាមួយនឹងទឹកដោះគោជូរ កូរចូលគ្នាចូលឱ្យសព្វ រួចលាបនៅលើស្បែកមុខ ទុករយៈពេល ១៥ ទៅ ២០នាទី  រួចលាងសំអាតទឹកចេញ ជាការស្រេច។ ម៉ាសប្រភេទនេះ  មានអត្ថប្រយោជន៍ ជួយបំបាត់ស្នាមជាំ  ស្នាមអុជខ្មៅ កំចាត់មុន និង ធ្វើឱ្យស្បែកសម៉ដ្ឋ ភ្លឺរលោង។ សូមបញ្ជាក់ថា៖ ម៉្សៅ Powder អាចរកទិញបាន នៅតាមផ្សារទំនើប។

២/ យកម្សៅរមៀត មួយស្លាបព្រាកាហ្វេ  លាយជាមួយនឹងទឹកក្រូចឆ្មារ បីស្លាបព្រាបាយ ឱ្យសព្វ ដើម្បីធ្វើជាម៉ាស់បិទមុខមួយ បន្ទាប់មក  យកមកបិទនៅលើមុខទុករយៈពេល 15នាទី រួចលាងសំអាតមុខចេញនឹង ទឹកក្តៅឧណ្ឌៗជាការស្រេច។ សូមបញ្ជាក់ថា៖ម្សៅរមៀតអាចរកទិញបាននៅតាមផ្សារ និង ផ្សារទំនើប។

៣/ យកស៊ុតមាន់មួយគ្រាប់ វាយបំបែកយកតែ ផ្នែកពណ៌សទុក រួចយកមក លាបលើស្បែកមុខនៅពេលដែលវាស្ងួត សូមលាងសំអាតមុខចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ធ្វើបែបនេះជួយឱ្យស្បែកមុខរបស់អ្នក តឹងណែនម៉ដ្ឋនិងភ្លឺរលោងដូចធម្មជាតិ។ សូមបញ្ជាក់ថា៖ សូមកុំយកម៉ាស់បិទមុខនេះ មកបិទនៅត្រង់កន្លែងស្បែកខូច)៕

ព័ត៌មានទាក់ទងនឹងការយល់ដឹងផ្សេងៗ៖

-អាហារពីរប្រភេទ កាត់បន្ថយស្រ្តេស បានឆាប់រហ័ស
-ពីរយ៉ាង ធ្វើឱ្យអ្នក ឆាប់ចូលគេង និង គេងលក់ស្កប់ស្កល់
-កំពូលអាហារបីយ៉ាង ធ្វើឱ្យអ្នកគេងលក់ស្កប់ស្កល់ បានឆាប់រហ័ស
-វិធីធ្វើម៉ាស បិទមុខឱ្យសម៉ដ្ឋ ភ្លឺរលោង តឹងណែន រយៈពេលខ្លី (មានវីដេអូ)-វិធីបីយ៉ាង រៀបចំបន្ទប់គេងឱ្យមានបរិយាកាសល្អ និង ជួយឱ្យគេងលក់ស្កប់ស្កល់

ដោយ៖ វណ្ណៈប្រភព៖ stylecraze