របាយការណ៍មួយដែលត្រូវបានមជ្ឈមណ្ឌលប្រតិកម្មនយោបាយ (Center for Responsive Politics) របស់អាមេរិក ប្រកាសឱ្យដឹងថា  ក្នុងចំណោមសមាជិកសភាអាមេរិក៥៣៤ រូប   គឺមានសមាជិកចំនួន ២៦៨ រូប ដែលមានទ្រព្យចាប់ពី   ១លានដុល្លារឡើងទៅ ក្នុងឆ្នាំ ២០១២។   នេះគឺជាលើកដំបូង ដែលគេឃើញ សេដ្ឋីមានចំនួនច្រើនបំផុតក្នុងសភាអាមេរិក។

/

តំណាងរាស្ដ្រមកពីបក្សសាធារណរដ្ឋ Darrell Issa គឺជាសមាជិកដែលមានទ្រព្យច្រើនជាងគេ គឺឡើងដល់ ៥៩៨ លានដុល្លារ

គិតមកទល់​នឹង​ខែឧសភា ឆ្នាំ ២០១៣ ទ្រព្យសម្បត្តិជាមធ្យមរបស់ក្រុមអ្នកបង្កើតច្បាប់ក្នុងសភាអាមេរិក មានកម្រិតត្រឹម ១,០០៨,៧៦៧ ដុល្លារ ខណៈដែលកាលពីឆ្នាំ ២០១២ តួលេខនេះគឺ ៩៩៦,០០០ ដុល្លារ។ជាយូរមកហើយ បណ្ដាសមាជិកសភា ពិសេសគឺសភាជាន់ខ្ពស់ គឺជាក្រុមមនុស្សដែលមានទ្រព្យច្រើន ប៉ុន្ដែក្នុងនោះ សេដ្ឋី គឺមានចំនួនតិច។ ដូច្នេះ របាយការណ៍ខាងលើដែលបង្ហាញថា សមាជិកសភា​ភាគច្រើនជាសេដ្ឋី គឺជាប្រការគួរកត់សម្គាល់។របាយការណ៍នេះក៏បានឱ្យដឹងថា សមាជិកសភាមកពីបក្សប្រជាធិបតេយ្យ មានទ្រព្យច្រើនជាង​បក្ស​សាធារណរដ្ឋ។ គិតជាមធ្យម សមាជិកសភារបស់បក្សប្រជាធិបតេយ្យ មានទ្រព្យ ១,០៤ លានដុល្លារ ចំណែកទ្រព្យជាមធ្យមរបស់សមាជិកសភានៃបក្សសាធារណរដ្ឋ គឺ ១លានដុល្លារ។សភាជានខ្ពស់ ក៏មានទ្រព្យច្រើនជាង ធៀបនឹងសភាជាន់ទាប ហើយសមាជិកសភាជាន់ខ្ពស់​មកពី​បក្សសាធារណរដ្ឋ មានទ្រព្យច្រើនជាងសមាជិកសភាជាន់ខ្ពស់មកពីបក្សប្រជាធិបតេយ្យ។ ជាមធ្យម សមាជិកសភាជាន់ខ្ពស់របស់បក្សប្រជាធិបតេយ្យ គឺ ១,៧លានដុល្លារ ចំណែក សមាជិកសភា​ជាន់ខ្ពស់​របស់បក្សសាធារណរដ្ឋ គឺ ២,៩លានដុល្លារ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

អំណោយសម្រាប់ថ្ងៃចូលឆ្នាំ ដែលបុគ្គលិក ចូលចិត្តបំផុត

មូលហេតុ ៥យ៉ាង ដែលបុគ្គលិកការិយាល័យ ងាយនឹងឈឺក្រពះ ពោះវៀន

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ BBC/CNBC