អ្នកប្រហែលជាកំពុងរកនឹកម៉ូដែលសម្លៀកបំពាក់សម្រាប់រដូវរំហើយ ដែលមានខ្យល់ខ្លាំង ពីទិសខាងជើង ដូច្នេះ សូមទស្សនា ស្វែងយល់អំពីបណ្ដាស្ទីលថ្មីទាំងឡាយខាងក្រោមនេះ ដើម្បីយកធ្វើជាគំរូសម្រាប់ការដើរផ្សារ។

/អាវ blouse ស្ដើង និងមានរូបផ្កាដ៏ស្រស់ រួមជាមួយសំពត់ខ្មៅលើជង្គង់ ស្បែកជើងស្រួចពណ៌ខ្មៅមួកពណ៌ខ្មៅ រួមនិងកាបូបពណ៌ខៀវស្រស់ គឺជាជម្រើសមួយសម្រាប់រដូវរំហើយ។/នារីម្នាក់នេះ ប្រើប្រាស់អាវដៃខ្លី រំលេចដោយរូបការ៉េម និងខោខៅប៊ោយខ្លីលើជង្គង់ មើលទៅពិតជាស៊ិចស៊ី។ ជាងនេះ មួកពណ៌ខ្មៅប្រផេះ និងស្បែកជើងកីឡារបស់នាង ក៏ស័ក្ដិសមជាមួយឈុតខោអាវនេះ។/ជាមួយនិងរ៉ូបខ្លី មានរូបផ្កាច្រើនបែបនេះ ជួយឱ្យនារីម្នាក់នេះ បញ្ចេញសម្រស់នៃជើងទាំងគូរបស់ខ្លួន។ ចំណែកស្បែកជើង ankle boots វ៉ែនតាមូលពណ៌ខ្មៅ មួកពណ៌ខ្មៅ និងកាបូបស្ពាយពណ៌ស្ករ កាន់តែធ្វើឱ្យនាងលេចធ្លោ។/ រីឯស្រីស្អាតម្នាក់នេះវិញ ប្រើប្រាស់សំពត់ស្បែកខ្លីពណ៌ខ្មៅ និងមានរូតចំពីមុខ ប្រកបដោយភាពប្លែកភ្នែក។ អាវយឺតខ្មៅប្រផេះ រំលេចដោយអក្សរធំៗ នៅលើដើមទ្រូង និងស្បែកជើងមានខ្សែក្រវាត់ដ៏មាំមួន បង្ហាញយ៉ាងច្បាស់អំពីភាពរឹងមាំរបស់នាង។/ ពិតជាទាក់ភ្នែក នៅពេលនារីម្នាក់ស្លៀកពាក់ឈុតនេះ។ នាងបញ្ចេញភាពស៊ិចស៊ី ជាមួយអាវយឺតវាលក្លៀក និងខោខ្លីលើគល់ភ្លៅពណ៌ក្រហមឆេះ។ ចំណុចលេចធ្លោបន្ទាប់របស់នាង គឺនៅត្រង់កាបូប និងស្បែកជើងពណ៌ខ្មៅ។ ប្រើប្រាស់ឈុតនេះ អ្នកនឹងក្លាយជានារីដ៏គួរឱ្យចាប់អារម្មណ៍ជាងគេ ក្នុងហ្វូងមនុស្ស។/ រ៉ូបខ្លីពណ៌កាកអំពៅ និងស្បែកជើងពណ៌លឿងខ្ចី គឺជម្រើសសមស្របមួយដើម្បីស្លៀករួមនិងអាវធំក្រាសពណ៌ខ្មៅ។/

ដើម្បីលើកសម្រស់ ឱ្យមានភាពប្លែកភ្នែក និងការពារខ្យល់ក្នុងរដូវរំហើយឆ្នាំនេះ អ្នកគួរតែសាកល្បងប្រើឈុតមួយនេះ។ ឈុតអៀមខៅប៊ោយ រួមនិងស្បែកជើងបាតក្រាសពណ៌ខ្មៅ នាំមកនូវភាពមាំមួនម្យ៉ាង សម្រាប់អ្នក។/

អ្នកជាបុរសដែលចូលចិត្ដកំសាន្ដក្រុងមែនទេ? ដូច្នេះ អាវដៃវែងពាក់ចំហឡេវពីលើអាវយឺតពណ៌ស និងខោកាគីសាមញ្ញ រួមនិងស្បែកជើងហាត់ប្រាណ Converse  គឺជាឈុតដែលល្អសម្រាប់យុវវ័យ។

/

ចំណែកកម្លោះម្នាក់នេះ  ចូលចិត្តពាក់អាវយឺតពណ៌ប្រផេះជាំមានក្រឡា.ស  និងខោខ្លីពណ៌លឿង។ វ៉ែនតាធំប្រភេទនេះ ក៏ជួយការពារខ្យល់ក្នុងរដូវរំហើយបានមួយកម្រិត។ 

/

ប្រសិនអ្នកជាមនុស្សដែលមានចរឹត លក្ខណៈ និងរូបរាងមាំមួន នោះគួរតែពិចារណា និងជ្រើសប្រើឈុតមួយនេះ។

ដោយ ៖ តារាប្រភព ៖ K14