/ថ្ងៃនេះសូមជូនបទចម្រៀងមួយបទដែលបទនេះមានចំណងជើងថា Hall Of Fame ដែលជាបទចម្រៀងរបស់ The Script ក្រុមចម្រៀងល្បីរបស់អង់គ្លេស ច្រៀងជាមួយនឹងតារាចម្រៀង Rapអាមេរិកគឺ Will.i.Am។បទចម្រៀង Hall Of Fame នេះគឺជាបទចម្រៀងដ៏មានន័យ ដែលគេច្រៀងពីការខិតខំពុះពារគ្រប់ឧបសគ្គ ដើម្បីឆ្ពោះទៅកាន់ជោគជ័យ ដោយក្នុង MV គេបានសម្ដែង ដោយអ្នករាំរបាំបាលេ ម្នាក់និងអ្នកប្រដាល់ម្នាក់ ដែលពួកគេទាំង ២ ជាមនុស្សមិនមានប្រជាប្រិយភាពនោះទេ តែគេមិនចុះចាញ់នឹងជីវិតនេះហើយ ខិតខំរហូតដល់ក្លាយជាម្ចាស់ពាន។តន្រ្តី និងបទចម្រៀងគឺជាសិល្បះមួយ នៃការលើកទឹកចិត្ត ក៏ដូចជា រំសាយអារម្មណ៍មួម៉ៅ ថ្ងៃនេះអ្នកដែលមានបញ្ហា គួរណាស្ដាប់បទនេះមួយបទហើយ ព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី។ ជូនពរសំណាងល្អគ្រប់ការងារ៕

ដោយ៖ ម៉ូកាប្រភពពី៖ Youtube