បើតាមប្រភពសារព័ត៌មានដែលបានចេញផ្សាយកាលពីម្សិលមិញនេះ បានអោយដឹងថា Jennifer Lopez និងរៀបការសាជាថ្មីម្តងទៀត បន្ទាប់ពីនាងបានចែកផ្លូវជាមួយនិងស្វាមីរបស់នាងកន្លងៗមកក៏ដោយ។
ក្រោយពីតារាចម្រៀងដ៏ល្បីរូបនេះ បានផ្តល់កិច្ចសម្ភាសន៍ដល់ភ្នាក់ងារព័ត៌មាន ABC News បានអោយដឹងថា ៖ នាងនៅតែដើរទៅមុខជានិច្ច ហើយប្រសិនណាបើមានឧកាសណាមួយហុចអោយនាងនោះ នាងនឹងចាប់អោយជាប់។ Jennifer Lopez បាននិយាយបន្ថែមថា នាងមិនបោះបង់ចោលក្តីសុបិន្តរបស់នាងនោះទេ។
Jennifer Lopez និងអនាគតស្វាមីថ្មីរបស់នាង លោក Casper Smart
គួរបញ្ជាក់ផងដែរថា បេក្ខភាពដែលសាកសពធ្វើជាអនាគតរបស់នាង Jennifer Lopez ដែលនាពេលបច្ចុប្បន្ននេះ ជាមិត្តប្រុសរបស់នាងនៅឡើយ គាត់មានឈ្មោះថា Casper Smart ។ បុរសវ័យ 25 ឆ្នាំរូបនេះ បានប្រាប់ដល់ភា្នក់ងារសារព័ត៌មានដដែលនេះ ដោយបានបញ្ជាក់ថា ដំបូងវាគ្រាន់តែជាអារម្មណ៏មួយស្របពេលដែលចូលចិត្ត Lopez ខ្លាំងប៉ុណ្ណោះ វាមិនមែនជាអារម្មណ៏ស្នេហាអីនោះទេ។
Jennifer Lopez និង លោក Casper Smart សកម្មភាពពេលសម្រាកលំហែរ
លើសពីនេះទៅទៀត លោក Smart ក៏បាននិយាយបញ្ជាក់បន្ថែមថា ក្រោយមកអារម្មណ៏ស្នេហា ក៏បានឆេះរោលរាលឡើងតែម្តង ដែលវាគឺជាអារម្មណ៏ដែលយើងទាំងពីរនាក់មានពីធម្មជាតិ មិនត្រឹមតែប៉ុណ្ណោះ គាត់បានបញ្ជាក់ថា ពួកយើងចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នាចាប់តាំងពីខ្ញុំក្លាយជាគ្រូបង្ហាត់របាំ នៅក្នុងការប្រគុំតន្រ្តីទេសចរណ៏ Lopez's tour មកម្ល៉េះ ៕
ដោយ ៖ រិទ្ធីប្រភព ៖ thehollywoodgossip