ខ្សែភាពយន្តជំនាន់ចាស់ដែលល្បីបំផុតក្នុងអំឡុងសម័យឆ្នាំ ៨០ មកដល់ឆ្នាំ ២០១២ សុទ្ធសឹងតែជាខ្សែភាពយន្តបែបស្រមើស្រម៉ៃ ឆ្លងភពជាពិសេសគឺឆ្លងពេលវេលា ដែលហៅថា Time Travelតែម្ដងក្នុងនោះមានខ្សែភាពយន្ត ៣ រឿងដែលមានប្រជាប្រិយភាពជាងគេក្នុងនោះរួមមាន៖
១. Timecop (1994)ខ្សែភាពយន្តរឿង Timecop សម្ដែងដោយកំពូលតារាវាយកាប់ចាក់ Jean-Claude Van Dammeដែលជាតារាល្បីឈ្មោះ ក្នុងអំឡុងសម័យឆ្នាំ ៨០ និង ៩០ ដែលក្នុងខ្សែភាពយន្តនេះគេត្រូវធ្វើដំណើរថយក្រោយពេលវេលាដើម្បីទៅចាប់ខ្លួនអ្នកដែលបានប្រើប្រាស់ការបង្វិលពេលវេលាដើម្បីទៅកែប្រែវាសនារបស់មនុស្សមួយចំនួន។ ខ្សែភាពយន្តនេះត្រូវបានចំណាយប្រាក់ផលិតអស់ជាង ២៧ លានដុល្លា ហើយរកចំណូលបានមកវិញចំនួនជាង ១០១ លានដុល្លាអាមេរិក។
២. Terminatorខ្សែភាពយន្តក្នុងសេរី Terminator គឺជាខ្សែភាពយន្តដែលល្បីបំផុតក្នុងឆ្នាំ ១៩៨០ ជាងដែលខ្សែភាពយន្តនេះត្រូវបានថតជាបន្តបន្ទាប់រហូតដល់ ៤ រឿងជាប់ៗគ្នា ដែលសុទ្ធសឹងតែមានវត្តមានរបស់ Arnold Schwarzenegger ទោះបីជាមានវត្ថមានត្រឹមមួយភ្លែតក្នុងខ្សែភាពយន្ត TerminatorSalvation ក៏ដោយ។

3. Looper (2012)នេះគឺជាខ្សែភាពយន្តថ្មី ដែលទើបនឹងចេញផ្សាយ កាលពីថ្ងៃទី ២៨ កន្លងមកនេះហើយប្រហែលជានឹងអាចមានវត្តមាននៅកម្ពុជាផងដែរ ក្នុងពេលឆាប់ៗ ជាខ្សែភាពយន្តបែប Time Travelមួយផងដែរដែលមានការចូលរួមសម្ដែងពីតារាសម្ដែង Bruce Will ដ៏ល្បីល្បាញ។ យើងទៅមើលឈុតខ្លីបន្តិចទៅមើល៕

ដោយ៖ ផានិតប្រភពពី៖ starpulse