សៀងហៃ៖ ថ្មីៗនេះ យានជំនិះកង់ដែលមានកង់បី ពិតជាមានភាពពេញនិយមខ្លាំងណាស់ក្នុងទីក្រុងសៀងហៃ។ តាមទស្សនៈរបស់ប្រជាជនសៀងហៃបានអោយដឹងថា ពួកគេព្រមទទួលការជិះកង់ ព្រោះពួកគេចង់ថែរក្សាបរិស្ថានក្នុងទីក្រុងរបស់ពួកគេ អោយមានភាពស្រស់បំព្រង។ គេបានបន្ថែមថា ការជិះម៉ូតូ ឬរថយន្ដគឺមានផលប៉ះពាល់ដល់ បរិស្ថានក្នុងទីក្រុងខ្លាំងណាស់។

width=455

លោក Chris Tress និងភរិយារបស់លោក គឺនាង Florence Tress ជាជនជាតិអ៊ឺរ៉ុបទីមួយដែលរស់នៅទីក្រុងសៀងហៃ ហើយមានគំនិតកែច្នៃប្រភេទកង់ដែលមានកង់បីន ធ្វើអំពីដើមឬស្សី ហើយអាចទាក់ទាញមនុស្សជាច្រើននាក់ អោយចូលមកទិញយកទៅប្រើ ក្នុងគោលបំណងជួយថែរក្សាបរិស្ថានក្នុងទីក្រុង។width=457

លោក Tress​ បាននិយាយថា កាលពីដើមខែ ឧសភា គាត់បានទៅចូលរូមក្នុងពិធីមង្គលការមិត្ដភ័ក្ររបស់គាត់ ស្រាប់តែពេលនោះ គាត់បានឃើញមិត្ដភ័ក្រផ្សេងទៀតជិះកង់ ដែលមានកង់ចំនួនបី គាត់ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះវាអាចផ្ទុកមនុស្សពី ២-៣ នាក់ឯណ្ណោះ។ អ្វីដែលគាត់ចាប់អារម្មណ៏នោះគឺថា ការនាំគ្នាជិះកង់ គឺពិតជាអាចកាត់បន្ថយផ្សេងពុលក្នុងទីក្រុងបានទៀតផង។width=455

លោក Tress បានបន្ដទៀតថា ដោយមានការចាប់អារម្មណ៍ និងមានភាពងាយស្រួលក្នុងការធ្វើ ទើបមកដល់ថ្ងៃទី ២៥ មិថុនានេះ លោកបានកែច្នៃវា អោយក្លាយទៅជាកង់មួយដែលមានភាពទាក់ទាញបំផុត។ លោកបានបន្ដថា​ សមាសធាតុនៃការធ្វើកង់សំខាន់ៗរូមមានបន្ទះក្ដាឬស្សីមួយបន្ទះ និងភ្លើងឌីណាម៉ូ (LED light) ប៉ុណ្ណោះ។ តម្លៃកង់គឺ ៣០,០០០- ៤០,០០០yuan ដែលស្មើនឹង ៤,៧១៣ ដុល្លារ៕

ដោយ៖ សារិនប្រភព៖ chinadaily