មិនគួរអោយជឿ ៖ លោកយាយ វ័យ ១០២ ឆ្នាំ ឈ្មោះ Dorothy Custer បានប្រារព្ធកម្មវិធីខួបកំណើតរបស់ខ្លួន ដែលស្ទើរតែមិនគួរអោយជឿ និងមិនដែលធ្លាប់មានពីមុនមកនោះគឺ លោកយាយបែរជាទៅលោតឆ័ត្រយោង  ពីលើស្ពាន  Perrine  Bridge  ក្នុងរដ្ឋ  Idahoសហរដ្ឋអាមេរិក ដែលមានកំពស់ដល់ទៅជាង ១៤៨ ម៉ែត្រឯណោះ។

លើសពីនេះ បើយោងតាមប្រភពសារព័ត៌មាន Metro ក៏បានដកស្រង់សម្តីលោកយាយវ័យ ១០២ ឆ្នាំនេះផងដែរថា ហេតុអ្វីក៏វាមានរយៈពេលខ្លីម្ល៉េះ? ហើយខ្ញុំពិតជាមិនដឹងថាហេតុអ្វីបានជាវាធ្លាក់មកលឿនដូច្នេះនោះទេ? ជាការពិត ខ្ញុំពិតជាមិនអីនោះទេ។ជ្រាបកាន់តែច្បាស់ថាតើ     លោកយាយរូបនេះ  ហ៊ានដល់កំរិតណានោះ​  តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ ពិសីប្រភព ៖ spy