អន្តរជាតិ ៖  បើយើងងាកក្រឡេកទៅមើលប្រព័ន្ធអ៊ិនធើណេតឯណោះវិញ វីដេអូមួយត្រូវបានប្រទះឃើញ ស្តីពីអ្នកទេសចរស្រី  ជនជាតិបារាំងម្នាក់  និយាយថា  ហ៊ាននោះហ៊ាន ខណៈតតាំងជាមួយនឹងចោរពីររូប ប្រដាប់ទៅដោយកាំបិទ លួចកាបូបដៃរបស់នាង នេះបើយោងតាមការដកស្រង់អត្ថបទសារព័ត៌មាន  ដែលបានចេញផ្សាយ ដោយគេហទំព័របរទេស singaporeseen ។

width=425

ថ្វីបើករណីខាងលើនេះ     បានកើតឡើងរាងយូរក៏ពិតមែន   តែមកទល់នឹងខែមុននេះ ពោលគឺ នៅក្នុងខែឧសភា  ចោរចិត្តសឿងទាំងពីររូបនេះ ត្រូវបានក្រុមមន្រ្តីប៉ូលីសចាប់ឃាត់ខ្លួនហើយ។ គួរបញ្ជាក់ផងដែរថា   ករណីចោរឆក់កាបូបមួយនេះ  បានកើតឡើងកាលពីពេលកន្លងទៅ នៅឯក្រុង Palermo ប្រទេសអ៊ីតាលី។ ខាងក្រោមនេះ  ជាវីដេអូ តាមដានទស្សនាទាំងអស់គ្នាណា ៖

ដោយ ៖ ពិសិដ្ឋប្រភព ៖ singaporeseen