Angelina Jolie ដូចដែលទស្សនិកជនបានដឹងហើយថា នាងទើបតែវះកាត់ យកសុដន់ចេញដើម្បីការពារ ជំងឺមហារីករបស់នាង ។ នាងទទួលបានការ គាំទ្រនិងលើកទឹកចិត្តជាច្រើនពីសំណាក់គ្រួសារ និង ទស្សនិកជន ។ ថ្មីៗនេះ បន្ទាប់ពីបញ្ហាវះកាត់រួចមក នាងក៏បានលេចមុខក្នុងរឿងថ្មី របស់ក្រុមហ៊ុន Disney ។
Maleficent គឺជាមេធ្មប់ដ៏ខ្លាំងមួយ ដែលដាក់ងារអោយខ្លួនឯងថាជា រាជនីនៃបណ្តាបិសាចទាំងអស់ ។ Maleficent ត្រូវបានគេស្គាល់នាងតាមរយៈ រឿងគំនូរជីវចល Sleeping Beautyដែលក្រុមហ៊ុន Disney បានផលិតក្នុងឆ្នាំ ១៩៥៩ ។ ឥលូវនេះ Disney បានលើកយករឿងនេះ មកថតសារជាថ្មី ដោយយក Angelina Jolie ធ្វើជាតួមេធ្មប់ Maleficent នេះ ។
ដូចដែលយើងបានឃើញក្នុងរូប Poster ហើយថា Angelina Jolie ដែលដើរតួជា Maleficentមានភ្នែកលឿងភ្លឺ ក្រចងវែង ដោយមានស្រោមក្រចកដែក នៅដៃចង្អុល ជាមួយនិងអាវុធរបស់នាងគឺ ដំបងសិល៍ដែលមានពន្លឺពណ៌ខៀវ គួរអោយខ្លាច ។ ជាមួយនិង ទេពកោល្យសំដែងរបស់ Angelina Jolie រឿង Maleficent នឹងក្លាយជារឿងមួយ ដែលគេទន្ទឹងរង់ចាំទស្សនាជាងគេ ក្នុងឆ្នាំ ២០១៤ ។
Maleficent មានតារាសំដែងដូចជា Elle Fanning, Sharlto Copley, Imelda Staunton, Miranda Richardson, Kenneth Cranham, Sam Riley, Lesley Manville ហើយនិង Vivienne Jolie-Pittដែលជាកូនតូចអាយុ ៤ ឆ្នាំរបស់ Angelina Jolie និង Brad Pitt ក៏សំដែងក្នុងរឿងនេះដែរ ។Maleficent នឹងបើកទ្វារស្វាគមន៍ទស្សនិកជន នៅក្នុងខែ កក្កដា ២០១៤ ៕

ដោយ ៖ លីលីប្រភព ៖ k14