ថ្មី​ៗ​នេះ​ ក្រុម​ហ៊ុន​ Lenovo ទើបតែឧទ្ទេសនាមម៉ូដែល phablet ថ្មី ដែលមានឈ្មោះថា Lenovo A805e តម្លៃ​ទាប គុណ​ភាព​ខ្ពស់។

/

Lenovo A805e មាន អេក្រង់ 5.5 inch រីសូលូសឹន 540x960 pixel ដំណើរការដោយ ប្រូសេសឺរ 64-bit quad-core Snapdragon 410 1.2GHz ប៉ុន្ដែ phablet ថ្មីនេះ មានតម្លៃទាបគួរឱ្យចាប់អារម្មណ៍។ Lenovo A805e ប្រើប្រាស់ 1GB RAM, អង្គចងចាំក្នុង 8GB កាមេរ៉ាក្រោយ 8MP ។ មិនត្រឹមតែប៉ុណ្ណោះ ម៉ូដែល phablet របស់ Lenovo ក៏អាចប្រើបានទាំងប្រព័ន្ធ 4G LTE និង NFC និង ស៊ីម ២។

/

/

/

តាមគម្រោង Lenovo A805 នឹងត្រូវបានដាក់លក់ ប្រហែលពាក់កណ្ដាលខែនេះ ក្នុងតម្លៃ ក្រោម ២០០ដុល្លារអាមេរិក។ ម៉ាស៊ីននេះ មានពណ៌ជាច្រើនសម្រាប់ជ្រើសរើស ដូចជា ខ្មៅ ពណ៌.ស ពណ៌លឿងខ្ចី និងពណ៌ស្បែក។ នេះគឺពិតជា phablet ដែលប្រើប្រាស់គ្រឿងម៉ាស៊ីនលំដាប់ខ្ពស់ តម្លៃទាប។ សង្ឃឹមថា Lenovo A805 នឹងឆាប់បានបង្ហាញខ្លួន នៅលើទីផ្សារកម្ពុជា។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ gsm/tech